ដោយ:ប.ជ័យ / បន្ទាយមានជ័យ: ខណៈបុណ្យចូលឆ្នាំចិនកាន់តែខិតជិតមកដល់នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ កាលពីព្រឹក ថ្ងៃ ទី ២៧ ខែ មករា នគរបាលជំនាញ កម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្មក្រុង សិរីសោភ័ណ សហការជាមួយកម្លាំងជំនាញនានានៃខេត្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់អូរអំបិល ,ទឹកថ្លា កំពង់ស្វាយ ,ព្រះពន្លាបានចុះផ្សព្វផ្សាយ អប់រំណែនាំ ដល់អាជីវករ លក់ដូរក្នុងផ្សារនានាដោយរំលឹកហាមឃាត់តាំងលក់និងលួចលាក់លក់គ្រឿងផ្ទុះ ដូចជាផាវ និងកាំជ្រួច ឬគ្រឿងផ្ទុះ គ្រឿងងាយចំហេះផ្សេងៗដែលងាយបង្កជាគ្រោះថ្នាក់ ។
