ស្រុក​ថ្មពួក​និង​ស្រុក​ឡាក់​ហាន​សាយ​នឹង​ពុះពារ​ឲ្យ​មាន​ច្រកព្រំដែន និង​ផ្សារ​ដោះដូរ​ទំនិញ​កាត់​ជួរ​ភ្នំ​ដងរែក​

2598
ចែករម្លែក
  • 93
    Shares

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ស្រុក​ឡាក់​ហាន​សាយ ខេត្ត​បូរី​រ៉ាំ ប្រទេស​ថៃ នឹង​ពុះពារ​អោយមាន​ច្រកព្រំដែន និង​ផ្សារ​ដោះដូរ​ទំនិញ​ឆ្លងកាត់​ជួរ​ភ្នំ​ដងរែក ដ៏​ចោទ​ខ្ពស់​មួយកន្លែង​។​

លោក ឌៀប ឈួន និង​មន្ត្រី​ឡើង​ចង្កេះភ្នំ​ដងរែក ម្តុំ​បង្គោល​ព្រំដែន​លេខ​២៧ មើល​ទីតាំង​ត្រៀម​រៀបចំ​ផ្សារ​ដោះដូរ​ទំនិញ​មួយ រវាង​ស្រុ​ថ្មពួក និង​ស្រុក​ឡាក់​ហាន​សាយ (​រូប​: ភ្នំ​ស្វាយ​)​

​លោក​ឌៀប ឈួន អភិបាលស្រុក​ថ្មពួក បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២៥​មេសា​ថា លោក​និង​មន្ត្រី​បាន​ឡើង​ទៅលើ​ចង្កេះ នៃ​ជួរ​ភ្នំ​ដងរែក ម្តុំ​ចំណុច​បង្គោល​ព្រំដែន​លេខ​២៧ មើល​ទីតាំង​ត្រៀម​រៀបចំ​ផ្សារ​ដោះដូរ​ទំនិញ​មួយ រវាង​ស្រុ​ថ្មពួក និង​ស្រុក​ឡាក់​ហាន​សាយ​។ ទីតាំង​នោះ ទល់មុខ​ផ្លូវ​អក្សរ​តេ (T) ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវលំ​ជនបទ​បន្ទាយឆ្មារ​-​ភូមិ​ធ្លក​-​ឡើង ច្រក​បង្គោល​ដី​មា​លេខ​២៧ ភូមិ​ថ្ម​រមៀល​ខាងលិច​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខ​ភូមិ​-​ឃុំ​-​ស្រុក​ឡាក់​ហាន​សាយ ខេត្ត​បូរី​រ៉ាំ​។​

​យោងតាម​មន្ត្រី​សាលាស្រុក​ថ្មពួក​ឲ្យ​ដឹងថា រដ្ឋបាល មន្ត្រី និង​ពលរដ្ឋ​ស្រុក​ទាំង​២ (​ថ្មពួក​និង​ឡាក់​ហាន​សាយ​) មាន​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ហើយ​ផ្លាស់ប្ដូរ​គណៈប្រតិភូ​គ្នា​ជាច្រើនលើក និង​ច្រើន​ឆ្នាំ​មកហើយ តាំងពី​ជំនាន់​អភិបាល​មុនៗ នៃ​ស្រុក​ថ្មពួក​។ ក្នុងនោះ ស្រុក​ទាំង​២​ក៏បាន​ប្តេជ្ញា​ក្នុង​ស្មារតី​សហប្រតិបត្តិ​ការផ្លាស់ប្តូ​រ ចែករំលែក​បទពិសោធ​ន៍ និង​ការអភិវឌ្ឍន៍​លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច ប៉ុន្តែ​ជា​ផ្លែផ្កា​លទ្ធផល​ជាក់ស្តែង​មិនទាន់មាន​អ្វី​ជា​ដុំកំភួន​នៅឡើយ​។​

​ប្រភព​បន្តថា ក្នុងនោះ​គម្រោង​ស្នើសុំ​បើក​ច្រកព្រំដែន​ថ្មី​មួយ​ឆ្លងកាត់​ជួរ​ភ្នំ​ដងរែក ភ្ជាប់​ស្រុក​នៃ​ប្រទេស​ទាំង​២ កសាង​ទីផ្សារ​ព្រំដែន​ដោះដូរ​ទំនិញ និង​តំបន់​សេវា​ផ្សេងទៀត​។ ពោលគឺ​ការបើក​ច្រកព្រំដែន​នេះ ក៏​ស្របតាម​ស្មារតី នៃ​គោលនយោបាយ​នៃ​ប្រទេស​ទាំង​២ ដែល​ឲ្យ​រវាង​ស្រុក​ក្រុង​១​នៃ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​២ មាន​ច្រកព្រំដែន​ស្របច្បាប់​យ៉ាងតិច​១​កន្លែង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម