Home ព័ត៌មានជាតិ សន្តិសុខ ស្ត្រី​ម្នាក់...

ស្ត្រី​ម្នាក់​តូចចិត្ត​នឹង​ជម្ងឺ​ប្រចាំកាយ​សម្រេចចិត្ត​ចង ក សម្លាប់ខ្លួន​

 

​ដោយ​:​ទេ​ពក​ង្រី​/​ខេត្តកំពង់ឆ្នាំង​: ស្ត្រី​ខ្មែរឥស្លាម​ម្នាក់​តូចចិត្ត​និង​ជម្ងឺ​ប្រចាំកាយ​ទាំង​ប្តី​ប្រពន្ធ​បានសម្រេច​ចិត្ត​ចង ក សម្លាប់ខ្លួន កាលពី​ទាបភ្លឺ​ឈានចូល​ថ្ងៃទី​២៧ មករា ២០២១ នៅផ្ទះ​របស់ខ្លួន​ឈ្មោះ ទាំ ប៉ែន ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ដែល​ស្ថិតនៅ​ក្នុងភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​បានបញ្ជាក់​អោយដឹងពី​មូលហេតុ​ថា ដោយសារ​ជនរងគ្រោះ​មាន​ជំងឺផ្លូវចិត្ត ហើយ​ប្ដី​របស់​ស្ត្រី​រងគ្រោះ​ខាងលើ ក៏មាន​មាន​ជម្ងឺ​ប្រចាំកាយ​ដូចគ្នា​ផងដែរ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ ដោយបាន​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ​ឃើញថា ជនរងគ្រោះ​ខាងលើ​ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular