ដោយៈទេពកង្រី/កំពង់ឆ្នាំង: មនុស្ស២នាក់បានរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តបុកជាមួយម៉ូតូ នៅម៉ោងជាង ៤ រសៀលថ្ងៃទី២៦ មករាចលើស្ពានតាងរ៉ាង លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៨ និង ៤៩ ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច។
ម៉ូតូដែលជួបគ្រោះថ្នាក់ម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G 8090 បើកបរដោយបុរសម្នាក់ ឈ្មោះ សំ ចន្ទ្រា អាយុ ១៦ឆ្នាំ រស់នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ និង រួមដំណើរនឹងឈ្មោះ ឆាន់ សៀវឆាវ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។ម៉ូតូបើកក្នុងទិសពីជើងឆ្ពោះទៅទិសខាងត្បូង ។ ម៉ូតូនេះ បានបវ៉ាជែងរថយន្តពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 7145 សណ្ដោងរ៉ឺម៉ក ពណ៌ខៀវចាស់ លឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 4A 0464 បើកបរដោយឈ្មោះ ថូ ជិនឡុង ភេទប្រុស អាយុ ២៣ ឆ្នាំរស់នៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរក្នុងដំណើរស្របទិសគ្នា។ ពេលនោះម៉ូតូបានដួលទៅប៉ះនឹងរ៉ឺម៉កខាងឆ្វេង បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់និងស្រាល៕សរន