Home ព័ត៌មានជាតិ សង្គម ប្រគល់​ស៊ីម៉ង...

ប្រគល់​ស៊ីម៉ង់ត៍​២០​តោន​ដល់​កងពលតូច​អន្តរាគមន៍​លេខ​៧​កំពុង​សង់​អាគារ​ក្នុង​ទីបញ្ជាការ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ ​ក្រុមការងារ​ជំនួយការ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក តាមរយៈ​លោក​អនុសេនីយ៍ឯក វ៉ាំ​ង សុភា នា​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ បាន​នាំយក​ស៊ីម៉ង់ត៍​២០​តោន ប្រគល់ជូន​ដល់​អង្គភាព​កងពលតូច​អន្តរា​គមន៍​លេខ​៧ ដែល​កំពុងតែ​សាងសង់​សំណង់​អាគារ​នៅក្នុង​ទីបញ្ជាការ​កងពល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន សា​វឿ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជំនួសមុខ ឱ្យ​មេបញ្ជាការ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ចំពោះ​អំណោយ​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular