Home ព័ត៌មានជាតិ សេដ្ឋកិច្ច យក​អំណោយ​របស់...

យក​អំណោយ​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​គ្រួសារ​ទីទ័លក្រ​៥០​គ្រួសារ​ក្នុង​សង្កាត់​ពងទឹក​

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ លោកស្រី គឹម ញឹ​ប អភិបាលខណ្ឌ​ដង្កោ​បាន​ដឹកនាំអភិបាលរងខណ្ឌ មន្ត្រីរាជការ​ខណ្ឌ សង្កាត់ បា​ម​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​គ្រួសារ​ទីទ័លក្រ​ចំនួន ៥០​គ្រួសារ ក្នុង​សង្កាត់​ពងទឹកខណ្ឌដង្កោ ។​

​នៅក្នុង​ឱកាស​នោះ​លោកស្រី​អភិបាលខណ្ឌ​បាន​នាំយក​នូវ​សេចក្តី​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​គ្រួសារ​ទាំងអស់​ថា សម្ដេច​ទាំង​ទ្វេរ តែងតែ​គិតគូរ​ពីសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ជានិច្ច​ទោះបី​មិន​បានមក​ដោយផ្ទាល់ ក៏​ចាត់​ឱ្យ​អាជ្ញាធរ​ដែនដី ចុះ​មើល​សុខទុក្ខ​បងប្អូន​ដែរ​។

​លោក ជរ គឹម​ស៊​រ អភិបាលរង​ខណ្ឌដង្កោ ដែល​បាន​ចូលរួម​ក្នុង​ពិ​ធិ​ចែក​អំណោយ​នោះដែរ​បានឱ្យដឹងថា អំណោយ​មនុស្សធម៌ ដែល​យកទៅ​ចែកជូន​ក្នុង​០១​គ្រួសារ​ទទួលបាន អង្ករ ២៥​គីឡូក្រាម ទឹកត្រី ឬ​ទឹកស៊ីអ៊ីវ ០១​យួរ មី ០១​កេស ភួយ ០១ ឆ្នាំ​បាយ ឬ​ចាន់ស្រាក់ ឬ​កំសៀវ​ទឹក ឬ​បំពង់​ទឹក​ក្ដៅ ឬ​ខ្ទះ​ឆា វែក​ឆា ឬ​ធុង​ជ័រ ឬ​ចង្ក្រាន់ហ្គាស ០១ ឃី​ត​០១​ក​ញ្ចា​ប់ និង​ថវិកា ២០,០០០​រៀល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular