Home ព័ត៌មានសំខាន់ៗ ការថែរក្សា​អភ...

ការថែរក្សា​អភិរក្ស​រមណីយដ្ឋាន​អង្គរ​ជា​កាតព្វកិច្ច​រួម​របស់​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​

ដោយៈ​បូព៌​ព្រឹក្ស​,គូលែន/​ភ្នំពេញៈ​ការអភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​រយៈពេល​២៥​ឆ្នាំ​មកនេះ​គឺ​មិនមែនជា​កាតព្វកិច្ច​រប​ស់​កម្ពុជា​តែឯង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជា​កាតព្វកិច្ច​របស់​អន្តរជាតិ​ដែរ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ អំពី​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧ នា​ថ្ងៃទី​២៦-២៧ ខែមករា ឆ្នាំ​២០២១ ប្រព្រឹត្តទៅ​នៅ​ខេត្តសៀមរាប ។​

ការថែរក្សា​អភិរក្ស​រមណីយដ្ឋាន​អង្គរ​ជា​កាតព្វកិច្ច​រួម​របស់​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​(រូ​បថតៈក្រសួងវប្បធម៌)

​ប្រភព​ដដែល​បន្តថា​ក្នុងន័យនេះ​ទោះបីជា​ក្នុង​ឆ្នាំ​២០២០​កន្លងមក ពិភពលោក​មានការ​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏​ក្រុមការងារ​ជំនាញ​ជាតិ​និង​អន្តរជាតិ​បន្ត​អនុវត្តបាន​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​រាល់​គម្រោង​អភិរក្ស ជួសជុល​និង​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព​រមណីយដ្ឋាន​អង្គរ​។ ក្នុងនេះ​ទាំង​អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ​បាន​ជួយ​សហការ​អនុវត្ត និង​ដោះស្រាយ​បញ្ហាលំបាក​ជាមួយគ្នា​។ ជា​លទ្ធផល​តម្លៃ​លេចធ្លោរ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ​ព្រមទាំង​ការរក្សាបាន​នូវ​សភាព​ដើម​នៃ​ប្រាសាទ​ក៏ដូចជា​តំបន់​ការពារ​រមណីយដ្ឋាន​អង្គរ​ទាំងមូល​ត្រូវបាន​លើកតម្កើង​ដែលជា​គោលបំណង​ចម្បង​បំផុត​ក្នុង​ការរក្សា​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​យ​ស្ថិតក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​។​

​ប្រភព​ដដែល​បញ្ជាក់ថា​ដូច្នេះ​រាល់​សមិទ្ធផល​សម្រេចបាន​ពី​ការជួសជុល​ប្រាសាទ ការស្រាវជ្រាវ​ការបណ្តុះបណ្តាល​ធនធាន​អ្នកជំនាញ នៅ​អាជ្ញាធរ​ជាតិ​អប្សរា​និង​ក្រៅប្រទេស​គឺ​សុទ្ធតែ​បង្ហាញ​យ៉ាង​ប្រាកដ​ពី​ការ​ប្រកៀក​ស្មា​គ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​កម្ពុជា​និង​ដៃគូ​អន្តរជាតិ​ក្នុង​ក្របខណ្ឌ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ និង​អង្គការ​យូណេស្កូ​៕​srn

ការថែរក្សា​អភិរក្ស​រមណីយដ្ឋាន​អង្គរ​ជា​កាតព្វកិច្ច​រួម​របស់​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​(រូ​បថតៈក្រសួងវប្បធម៌) ការថែរក្សា​អភិរក្ស​រមណីយដ្ឋាន​អង្គរ​ជា​កាតព្វកិច្ច​រួម​របស់​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​(រូ​បថតៈក្រសួងវប្បធម៌) ការថែរក្សា​អភិរក្ស​រមណីយដ្ឋាន​អង្គរ​ជា​កាតព្វកិច្ច​រួម​របស់​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​(រូ​បថតៈក្រសួងវប្បធម៌)

ការថែរក្សា​អភិរក្ស​រមណីយដ្ឋាន​អង្គរ​ជា​កាតព្វកិច្ច​រួម​របស់​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​(រូ​បថតៈក្រសួងវប្បធម៌)ការថែរក្សា​អភិរក្ស​រមណីយដ្ឋាន​អង្គរ​ជា​កាតព្វកិច្ច​រួម​របស់​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​(រូ​បថតៈក្រសួងវប្បធម៌) ការថែរក្សា​អភិរក្ស​រមណីយដ្ឋាន​អង្គរ​ជា​កាតព្វកិច្ច​រួម​របស់​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​(រូ​បថតៈក្រសួងវប្បធម៌) ការថែរក្សា​អភិរក្ស​រមណីយដ្ឋាន​អង្គរ​ជា​កាតព្វកិច្ច​រួម​របស់​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​(រូ​បថតៈក្រសួងវប្បធម៌) ការថែរក្សា​អភិរក្ស​រមណីយដ្ឋាន​អង្គរ​ជា​កាតព្វកិច្ច​រួម​របស់​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​(រូ​បថតៈក្រសួងវប្បធម៌)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular