ទូត​ឥណ្ឌា​ថ្មី​សន្យា​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន​និង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​វិបុល​សេនា​ភក្តី សាយឈុំ​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃទី​២៧​មករា​បានអនុញ្ញាត​ឲ្យ លោកស្រី ដេ​វី​យ៉ា នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ទើប​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​នៅ​វិមាន​ព្រឹទ្ធសភា​។​ក្នុងឱកាស​នោះ​លោកស្រី​បាន សន្យាថា​ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោកស្រី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លោកស្រី​នឹង​ខិតខំ​ប្រឹងប្រែង​ពង្រឹងពង្រីក ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular