Home ព័ត៌មានអន្តរជាតិ ខេត្ត​និង​ក្រ...

ខេត្ត​និង​ក្រុង​វៀតណាម​មួយចំនួន​គ្រោង​នឹង​ផ្តល់​ប្រាក់រង្វាន់​ដល់​ស្ត្រី ដែល​មាន​កូន​២​មុន​ឈាន​ដល់​វ័យ​៣៥

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ទីក្រុង​ហូជីមិញ​និង​តំបន់​ចំនួន​២០ ផ្សេងទៀត ដែល​មាន​អត្រា​កូន​ទាប គ្រោង​នឹង​ផ្តល់​រង្វាន់​ដល់​ស្ត្រី​ដែល​មាន​កូន​ពីរ​នាក់ មុន​ពេល​ពួកគេ​មាន​អាយុ ៣៥ ឆ្នាំ​។​

​សារាចរ ដែល​ចេញ​ដោយ​ក្រសួង​សុខាភិបាល​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ១០ ខែ​មីនា និយាយថា ពួកគេ​នឹង​ទទួលបាន​ប្រាក់រង្វាន់​ឬ​អំណោយ​អាស្រ័យ​លើ​កន្លែង​ដែល​ពួកគេ​រស់នៅ​។​

​តំបន់​ទាំង ២០ នោះ​គឺ​ទីក្រុង​កាន់ថឺ និង​ខេត្ត​ចំនួន ១៥ នៅ​ភាគខាងត្បូង​គឺ ខេត្ត​ដុង​ថា​ប ខេត្តហ័​រយ៉ាង ខេត្ត​បា​រ៉ៃ​វុង​ថូ ខេត្ត​បិ​ញ​ឌួង ខេត្ត​ឡុង​អាន ខេត្ត​បាក់​លាវ ខេត្ត​តា​យ​និ​ញ ខេត្ត​សុក​ត្រា​ង ខេត្ត​កា​ម៉ៅ ខេត្ត​ដុង​ណៃ ខេត្ត​ទៀន​យ៉ាង ខេត្ត​វិញ​ឡុង ខេត្ត​អាន​យ៉ាង ខេត្ត​បិ​ន​ត្រេ និង​កៀន​យ៉ាង ព្រមទាំង​ទីក្រុង​ដា​ណាំង និង ខេត្ត​ក្វាង​ង៉ាយ ខេត្ត​កាញ់​ហៅ និង​ខេត្ត​បិ​ញ​ធួន នៅ​ភាគ​កណ្តាល​។​

​សារាចរ​នេះ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​នៃ​រង្វាន់​នោះទេ​។​

​អត្រា​នៃ​ការ​មាន​កូន​នៅ​ភាគខាងត្បូង​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ក្នុង​ឆ្នាំ ២០១៩ អត្រា​មានកូន​នៅ​ទីក្រុង​ហូជីមិញ​បាន​ធ្លាក់ចុះ​ពី ១,៧៦ នាក់​ក្នុង​ស្ត្រី​ម្នាក់ មក​នៅត្រឹម ១,៣៩ នាក់ ធៀប​ទៅនឹង ២,៧៥​នាក់​-២,៣៨​នាក់ នៅ​ខេត្ត​ហៃ​តិញ​និង​ខេត្ត​ង៉េ​អាន ភាគ​កណ្តាល​។​

​នៅតាម​បណ្តា​ខេត្ត​ភាគ​ខាងត្បូង​ដូចជា ដុង​ថាប់ ហ័​រយ៉ាង និង​បា​រ៉ៃ​វុង​ថូ អត្រាកំណើត​គឺ ១,៣៤ នាក់ ១,៥៣ នាក់ និង ១,៣៧ នាក់ ។​

​អត្រាកំណើត​ជាតិ​មាន​ចំនួន ២,០៩ ក្នុង​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ​នេះ​គឺ​ទាប​ជាង​អត្រាកំណើត​ដែល​បាន​ឯកភាព​ជា​សកល​ដើម្បី​ទ្រទ្រង់​ចំនួន​ប្រជាជន គឺ ២,១ នាក់​។​

​វៀតណាម​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រជាជន​វ័យ​ចំណាស់​ឆាប់រហ័ស​បំផុត​នៅលើ​ពិភពលោក​។ វៀតណាម​បាន​ឈាន​ចូល​ដំណាក់កាល​ប្រទេស​សម្បូរ​មនុស្ស​ចាស់​ក្នុង​ឆ្នាំ ២០១១​នៅពេល​ចំនួន​
​មនុស្ស​ដែល​មាន​អាយុ​លើសពី ៦០ ឆ្នាំ​មាន​ចំនួន ១០ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​។ អត្រា​នេះ​បាន​កើនឡើង​ដល់ ១២ ភាគរយ​កាលពី​ឆ្នាំមុន​ក្នុងចំណោម​ប្រជាជន ៩៥ លាន​នាក់​ហើយ​រំពឹង​
​កើនឡើង​ដល់ ១៧,៩ ភាគរយ​ក្នុង​ឆ្នាំ ២០២៥ និង​ដល់​ជាង ២០ ភាគរយ​ក្នុង​ឆ្នាំ ២០៣៨ ។​

​ដូច្នេះ​៣០​ឆ្នាំ​ទៀត​វៀតណាម​នឹង​ប្រែ​ក្លាយទៅជា​ប្រទេស​មនុស្ស​ចាស់​។​

​ការសម្រេចចិត្ត​មួយ​ដែល​ចេញ​កាលពី​ខែ​មេសា​ដោយ​នាយក​រដ្ឋមន្ត្រី​ង្វៀន សួន​ហ្វ៊ុក លើកទឹកចិត្ត​ឱ្យ​ប្រជាជន​រៀបការ​មុន​ពេល​ពួកគេ​មាន​អាយុ ៣០ ឆ្នាំ​និង​បង្កើត​កូន​ឱ្យ​បាន​ឆាប់​។​
​ស្ត្រី​គួរ​មាន​កូន​ទី​ពីរ​មុន​អាយុ ៣៥ ឆ្នាំ​៕

វៀតណាម​ជំរុញ​ឱ្យ​ស្ត្រី​មាន​កូន​២​មុន​អាយុ​៣៥​ឆ្នាំ

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleរដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មករា​បាន​រាយការណ៍ ថា​មនុស្ស​ម្នាក់​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ និង​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​៨១៩​នាក់ ក្នុងនេះ​៨០៨​នាក់​ឆ្លង​នៅក្នុង​ស្រុក​​និង​មាន​តែ​១១​នាក់​ទេ​ដែល​នាំចូល​មកពី​ក្រៅប្រទេស​។​
Next articleទីក្រុង​ហូជីមិញ​និង​តំបន់​ចំនួន​២០ ផ្សេងទៀត ដែល​មាន​អត្រា​កូន​ទាប គ្រោង​នឹង​ផ្តល់​រង្វាន់​ដល់​ស្ត្រី​ដែល​មាន​កូន​ពីរ​នាក់ មុន​ពេល​ពួកគេ​មាន​អាយុ ៣៥ ឆ្នាំ​។​​ការសម្រេចចិត្ត​មួយ​ដែល​ចេញ​កាលពី​ខែ​មេសា​ដោយ​នាយក​រដ្ឋមន្ត្រី​ង្វៀន សួន​ហ្វ៊ុក លើកទឹកចិត្ត​ឱ្យ​ប្រជាជន​រៀបការ​មុន​ពេល​ពួកគេ​មាន​អាយុ ៣០ ឆ្នាំ​និង​បង្កើត​កូន​ឱ្យ​បាន​ឆាប់​។​​ស្ត្រី​គួរ​មាន​កូន​ទី​ពីរ​មុន​អាយុ ៣៥ ឆ្នាំ​។
- Advertisment -

Most Popular