ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន កាលពីថ្ងៃអង្គារទី២៦មករាបានបង្ហាញជំហរតឹងតែងរបស់សហរដ្ឋអាម៉េរិកលើរុស្ស៊ីនៅក្នុងការហៅទូរស័ព្ទលើកដំបូងជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ដោយលើកឡើងពីការព្រួយបារម្ភអំពីសិទ្ធិមនុស្ស និង “ការឈ្លានពាន” អ៊ុយក្រែន ប៉ុន្តែស្វាគមន៍កិច្ចសហប្រតិបត្តិការលើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរថ្មី។