លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងនៅក្នុង អំឡុងពេលចូលរួម វេទិការជាតិអេកូទេសចរណ៍លើកទី២ នៅខេត្តសៀមរាបដែល វេទិការនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ថា កម្ពុជាមានសហគមន៍នេសាទជាង ១០០អាចចូលរួមបង្កើត សហគមន៍ ទេសចរណ៍ធម្មជាតិបាន។
