ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានចុះអនុស្សរណៈយោគយល់មួយកាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ ។
អនុស្សរណៈយោគយល់នេះគឺ ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញ ប្បទានភេរវកម្ម ។
អនុស្សរណៈយោគយល់នេះ គឺជាអនុស្សរណៈយោគយល់លើកទី១៧ដែលចុះដោយ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចក្នុងស្រុក។
នៅពេលនេះអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាកំពុងតែធ្វើការងារយ៉ាងសកម្មនៅក្នុងការចូលរួមទប់ស្កាត់នូវបទល្មើសទាក់ទងនឹងការលាងសម្អាតលុយ និង ហិរញ្ញប្បទានភេរវកម្ម ៕/PC