ដោយៈ បាយ័ន/សៀមរាបៈ កាលពីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ សម្តេចចៅ ហ្វាវាំង វរវៀងជ័យ ធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះ បរមរាជវាំង បានចុះពិនិត្យការដ្ឋានសាងសង់របង និងសួនច្បារ ព្រះរាជដំណាក់ ខេត្តសៀមរាប។
ការដ្ឋានសាងសង់នេះ ដើម្បីកែលម្អសោភ័ណភាព ទីធ្លាសួនច្បារ ឱ្យមានភាពទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ម្យ៉ាងទៀត ក៏ជាការបន្ថែមនូវការរក្សា នូវសន្តិសុខ សណ្តាប់សាធារណៈ នៅជុំវិញព្រះរាជដំណាក់ ខេត្តសៀមរាប បន្ថែមទៀត។
ក្នុងឱកាសនោះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថាៈ ការដ្ឋានសាងសង់ សួនច្បារព្រះរាជដំណាក់ នៃខេត្តសៀមរាប ពេលនេះ សម្រេចបាន ១០០% ហើយ ចំពោះដំណាក់កាលទី១ ហើយនៅពេលបន្ទាប់ ក្រុមការងារ នឹងរៀបសួនខាងមុខ ព្រះរាជដំណាក់ ទ្វារចំនួន៥ លូរំដោះទឹក បន្ថែមទៀត ៕/V-PC