ហាង​លក់​ទូរស័ព្ទ​យីហោ Jet black store កំពុងតែ​បោកប្រាស់​អតិថិជន លក់​ទូរស័ព្ទ​ជាប់​កូដ​ឲ្យ​អតិថិជន​ថា ជា​របស់ Original

3390
ចែករម្លែក
  • 327
    Shares

ដោយ : ចាន់តូ / ភ្នំពេញ ​៖ ម្ចាស់​ហាង​លក់​ទូរស័ព្ទដៃ យីហោ Jet black store គ្មាន​ការទទួលខុសត្រូវ ចំពោះ​អតិថិជន ដែល​ទិញ​ទូរស័ព្ទដៃ ថ្មី​(​គាស់​កែស​) ១​គ្រឿង ដោយ​អះអាងថា ជា​របស់​ថ្មី original សម្រាប់​ប្រើ​នៅ​ប្រទេស​កម្ពុជា តែ​កុហក​អតិថិជន​ដោយ​លក់​ទូរស័ព្ទ​សម្រាប់​ប្រើ​នៅ​ប្រទេស​អាមេរិក​ទៅវិញ​(​ជាប់​ឡក់​កូដ ប្រទេស មិនអាច​ដាក់​ស៉ី​ម ប្រើ​នៅ​ប្រទេស​កម្ពុជា​បានទេ​)​។​

​តាម​ប្រភពព័ត៌មាន​ពី​អតិថិជន ដែល​បាន​ទៅ​ទិញ​ទូរស័ព្ទ​នៅ​ហាង​ខាងលើ​បានអោយដឹងថា កាលពី​ថ្ងៃទី​៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៧ ខ្លួន​បាន​ទៅ​ទិញ​ទូរស័ព្ទដៃ​ទំនើប​១​គ្រឿង ម៉ាក​iPhone 7plus rose gold តម្លៃ​៧២០$ នៅ​ហាង​លក់​ទូរស័ព្ទដៃ​យីហោ Jet black store ដែលមាន​ទីតាំងនៅ ​តាម​ណ្ដោ​យ​មហាវិថី​កម្ពុជា​ក្រោម ផ្ទះ​លេខ​៧៣១ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ខណៈ​ប្រើ​រហូតមកដល់​ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០១៨ ទូរស័ព្ទ​កំពុងតែ​ប្រើ​ដូច​សព្វដង​ស្រាប់តែ​ទូរស័ព្ទ​បាន​គាំង (​លោត​ជាប់​កូដ​ប្រទេស​តែម្ដង មិនអាច​ដាក់​ស៉ី​ម​ប្រើប្រាស់​បានឡើយ​) ក៏បាន​យក​ទូរស័ព្ទដៃ​ទៅអោយ​ម្ចាស់​ហាង​លក់​ទូរស័ព្ទដៃ យីហោ Jet black store(​ហាង​ដែល​ទិញ​) ពេលទៅដល់​ម្ចាស់​ហាង​បានអោយ​ទុក​ទូរស័ព្ទ​នៅ​កន្លែង​គេ​សិន ដើម្បីអោយ​ជាង​ធ្វើ​តេស​មើលថា​កើត​អ្វី​អោយ​ច្បាស់​។ រហូតមកដល់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ ម្ចាស់​ទូរស័ព្ទ​បាន​ទៅ​សួរនាំ អំពី​ទូរស័ព្ទ​របស់ខ្លួន​ដែល​ជាប់គាំង​ប្រើ​មិនកើត ថា​យ៉ាង​មិច​ទៅហើយ ភ្លាមនោះ​ម្ចាស់​ហាង​បាន​ប្រាប់​មកវិញ​ថា ទូរស័ព្ទ​នេះ​ខូច​ហើយ​ធ្វើ​អត់​កើត​ទេ​។​

​អតិថិជន​ដែលជា​អ្នកទិញ​ទូរស័ព្ទដៃ បានអោយដឹង​បន្តទៀតថា នេះ​ជា​ភាព​គ្មាន​ការទទួលខុសត្រូវ របស់​ម្ចាស់​ហាង​លក់​ទូរស័ព្ទដៃ​យីហោ Jet black store ព្រោះថា បើ​ទូរស័ព្ទ​ដែល​ប្រើ​ខូច អេក្រង់ ឬ ធ្លាក់​ខូច នេះ​ជា​រឿង​របស់​ម្ចាស់​ទូរស័ព្ទ​​តែ​នេះ​ទូរស័ព្ទ​គាំង​( ជាប់​lock code​ប្រទេស​)​ប្រើ​មិនកើត ហើយ​ម្ចាស់​ហាង​បែរ​ឆ្លើយ​យករួចខ្លួន​ថា ទូរស័ព្ទ​ខូច​ហើយ​ធ្វើ​មិនកើត​ទេ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ម្ចាស់​កំពុងតែ​បោកប្រាស់​អតិថិជន​ហើយ ដោយពេល​ភ្ញៀវ​មក​ទិញ​ទូរស័ព្ទ​នៅ​ហាង​របស់ខ្លួន​បាន​ប្រាប់ថា​ន​ជា របស់ original និង​មាន​ចេញ​វិ​ក័យ​ប​ត្រ​ធានា​ត្រឹមត្រូវ តែ​ដល់​ទូរស័ព្ទ​របស់​អតិថិជន​ខូច មិន​ទទួលខុសត្រូវ​ទៅវិញ ។​

​សូមបញ្ជាក់​ផងដែរ ម្ចាស់​ហាង យីហោ Jet black store លក់ដូរ​ទូរស័ព្ទដៃ កុហក​បោកប្រាស់ អតិថិជន របស់​ជាប់​lock code ដោះ​រួច នាំយកមក​លក់​នៅ​ប្រទេស​កម្ពុជា ថា​ជា​របស់ Original សម្រាប់​ប្រើ​នៅ​ប្រទេស​កម្ពុជា​។​

​ជា​ចុងក្រោយ អតិថិជន​ដែលជា​អ្នករងគ្រោះ បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ចុះ​ត្រួតពិនិត្យ ទីតាំង​ហាង​លក់​ទូរស័ព្ទដៃ​ខាងលើនេះ​ផង ថា​តើ បាន​នាំ​ផលិតផល បង់ពន្ធ​ត្រឹមត្រូវ​ឬ​យ៉ាងណា​?៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម