ដោយៈ ជា សីហៈ/ ភ្នំពេញៈ មន្ត្រីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាងថា សកម្មភាពស្ថាបនាផ្លូវជាតិលេខ១០ ដែលមានប្រវែង ១៩៧,៣៦៣ គីឡូម៉ែត្រ លាតសន្ធឹង កាត់ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង កំពុងតែដំណើរការទៅមុខ នៅពេលនេះ ។
ប្រភពដដែលបានអះអាងថា ផ្លូវជាតិមួយខ្សែរនេះកំពុងតែកសាងឡើង ដោយមានការ សហការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងគ្រប់ផ្នែកពាក់ព័ន្ធដោយសារតែវាគឺជាផ្លូវជាតិ ដែលបានធ្វើកាត់តាមព្រៃ។
គិតត្រឹមខែធ្នូ ឆ្នាំ២០២០ការអនុវត្តដំណើរការកសាងផ្លូវនេះបានសម្រេចចំនួន ៤៣,៧៥ % ហើយកំពុងតែធ្វើដោយប្រយ័ត្នប្រយែងទាំងគុណភាព និង ការអភិរក្ស ធនធានធម្មជាតិ ។
នៅពេលកសាងរួចផ្លូវនេះគឺជាផ្លូវដ៏មានសក្តានុពល ហើយអ្នកដំណើរអាចនឹងធ្វើដំណើរ ផង និង ទស្សនាគយគន់ធម្មជាតិនៅតំបន់ទាំងនោះបានផងដែរ៕/PC/សរន