Home ព័ត៌មានជាតិ សង្គម រដ្ឋបាលខេត្ត ...

រដ្ឋបាលខេត្ត ឧបត្ថម្ភ​សៀវភៅ និង​ថវិកា ដល់​លោកគ្រូ អ្នកគ្រូ សាលា​ដាក់​សសរ​

ដោយៈ គ្រញូង / បាត់ដំបងៈ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ លោក ណុប ដា​រ៉ា អភិបាលរង​ខេត្តបាត់ដំបង បាន​ចាត់ តាំង​ឲ្យ​ក្រុមការងារ យក​សៀវភៅ ១៥០ ក្បាល និង​ថវិកា ១០០ ដុល្លារ ទៅ​ជួយឧបត្ថម្ភ ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៅ​សាលា បឋមសិក្សា ដាក់​សសរ ស្ថិត​ក្នុងភូមិ​ដាក់​សសរ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដែលជា​សាលាបឋមសិក្សា អត្តខាត់​ជាងគេ​។​

​ដោយ​មើលឃើញ​ភាពខ្វះខាត នៅ​សាលា​នេះ ទើប​ព្រះ​តេជគុណ ផល សុ​ផៃ បាន​ផ្ដួចផ្ដើម គំនិត ប្រមូល​បច្ច័យ ក្នុង​សមាគម និង​សប្បុរសជន​នានា ដើម្បី​ទិញ​ជា​សម្ភារ​សិក្សា ចែកជូន​សិស្សានុសិស្ស ដែល​រៀន​នៅក្នុង​សាលា​នេះ ចំនួន ១៨០ នាក់ ដើម្បី​លើកទឹកចិត្ត ដល់​សិស្សានុសិស្ស ដែលមាន​ជីវភាព ខ្វះខាត ដោយ​ក្នុង​ម្នាក់ ទទួលបាន​នូវ​សៀវភៅ បី​ក្បាល ប៊ិច ខ្មៅ​ដៃ និង​ថវិកា​ចំនួន ៤ ពាន់​រៀល​។ ចំណែក​លោកគ្រូ អ្នកគ្រ ចំនួន ១០ នាក់ ទទួលបាន​ថវិកា លើកទឹកចិត្ត​ពី​លោក ណុប ដា​រ៉ា អភិបាលរង ខេត្តបាត់ដំបង ក្នុង​១​នាក់ ចំនួន ៤​ម៉ឺន​រៀល​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular