ដោយ: ជា សីហៈ / ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងនៅថ្ងៃនេះថា ទេសចរក្នុងស្រុកនៅតែជាកត្តាធានានិរន្តរភាពនៃវិស័យទេសចរណ៍នៅកម្ពុជា។
លោកបានថ្លែងនាពេលបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ឆ្នាំ២០២១ នៅ ខេត្តសៀមរាបថា ការចូលរួមរបស់ទេសចរនៅក្នុងស្រុក គឺជាកត្តាមួយដ៏សំខាន់សម្រាប់ធានានូវនិរន្តរភាពនៃវិស័យទេសចរនៅក្នុងស្រុក ប៉ុន្តែសំខាន់គឺ ត្រូវអនុវត្តបាននូវវិធានការសុខាភិបាលនិងសុវត្ថិភាពទេសចរនៅក្នុងបរិទបកូវីដនេះ ។
លោកបានថ្លែងថា ក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិជំ ងឺកូ វីដ-១៩នេះ ការចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍សហគមន៍ទេស ចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេង មានសំទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូល ដោយផ្ទាល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ និងបានធ្វើឱ្យវិស័យអេកូទេសចរណ៍ និង សហគមន៍ទេសចរណ៍មានភាពធន់នឹងវិបត្តិ (Resilient) រួមចំណែក ទ្រទ្រង់ដល់វិស័យទេ សចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។
លោកបានបន្តថា តំបន់អេកូទេសចរណ៍សំខាន់ៗ ដូចជាតំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ តំបន់ជីផាត អារ៉ែង ពាម ក្រសោម ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រាំសារ បឹងទន្លេសាប ភ្នំគូលែន និងតំបន់អេកូទេសចរណ៍ផ្សេងទៀតជាច្រើន សុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុង គួរឱ្យកត់សម្គាល់ក្នុងដំណាក់វិបត្តិកូវីដ-១៩ក្នុងឆ្នាំ២០២០កន្លងមក។
លោកក៏បានជំរុញលើកទឹកចិត្ត និង គាំទ្រដល់វិស័យឯកជន ពិសេសទីភ្នាក់ងារ ទេ សចរណ៍កម្ពុជា ត្រូវបង្កើនការរៀបចំកញ្ចប់ទ ស្សនកិច្ចឱ្យ បានច្រើនទៅកាន់តំបន់សហគ មន៍ នានានៅកម្ពុជា ដើម្បីចូលរួមជួយដោះស្រាយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ក្នុងដំណាក់ កាល វិបត្តិជំងឺកូវីដ-១៩ និងក្រោយវិបត្តិនេះ៕