ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ថវិកា
(ថៈ—)
នាមសព្ទ
( បា. ) ថង់; យាម; ទៃ ។ សព្វថ្ងៃពាក្យនេះ ប្រើសំដៅយកបញ្ជីដែលគ្រោង ឬកត់ត្រាទុកនូវប្រាក់ចំណូលនិងចំណាយរៀងរាល់ឆ្នាំ
ប្រៀបដូចជាថង់សម្រាប់ដាក់ប្រាក់
គ្រោងថវិកា, ចាយវាយប្រាក់កុំឲ្យហួសលើសពីថវិការបស់ខ្លួន ។
ថវិកាខេត្ត ថវិកាសម្រាប់ប្រើប្រាស់ក្នុងខេត្ត ។ ថវិកាជាតិ ថវិការបស់ជាតិ គឺថវិកាសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ប្រទេសជាតិទាំងមូល ។ ថវិកាប្រធួន សេចក្ដីសុំរួមគ្នាដែលក្រសួងហិរញ្ញវត្ថុធ្វើជូនទៅរដ្ឋសភាដើម្បីសុំនូវឥណទានបន្ថែម សម្រាប់ចាយវាយទប់ទល់ទម្រាំបានថវិកា
ថង់រង
នាមសព្ទ
ប្រដាប់មានសណ្ឋានស្រដៀងនឹងហិបស្លាតែខ្ពស់ជាង, មានរាង៤ជ្រុង សម្រាប់រងទ្រស្លាម្លូក្នុងពិធីអាពាហ៍ពិពាហ៍
តាមទំនៀមទម្លាប់ខ្មែរ, ថង់រងជាវត្ថុចាំបាច់ក្នុងមង្គលការអាពាហ៍ពិពាហ៍ ។
ថនិកសត្វ
(ថៈនិកៈ—)
នាមសព្ទ
( បា. សំ. ) ពួកសត្វដែលភេទញីមានដោះបំបៅកូនដូចជា ស្វា, ឆ្មា ជាដើម ។
ថមថយ
កិរិយាសព្ទ
ធ្វើឲ្យទាប, ឲ្យថយចុះ, ដុនដាប, ទន់ទាប
ថមថយកម្លាំង ។
ថាថាង
គុណសព្ទ
( ស. ទាទាង អ. ថ. ថាថាង ) ដែលមានបែបបទ, លំនាំហ៊ឺហា
ឫកថាថាង ( ម. ប្រ. ) ។