ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាៈ ដោយបានការអនុញ្ញាត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានរៀបចំកែលំអ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពថ្មី ដោយខ្លឹមសារ ផ្អែកលើមូលដ្ឋានចាស់ និងមានអត្ថន័យ និងគ្រប់ជ្រុងជ្រោយជាង ហើយគោលនយោបាយនេះ មិនមែនរបស់ក្រសួង ណាមួយទេ គឺជារបស់រាជរដ្ឋាភិបាល ដែលមកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាហើយ បន្ទាប់ពីបានកែសម្រួល តាមស្មារតី នៃកិច្ចប្រជុំអន្តរក្រសួង ដែលបំពេញបន្ថែម ដោយមន្ត្រីជំនាញ ដែលក្នុងនោះ មានតែ ៧ ចំណុច សំខាន់ៗ ។
