ប្រែសម្រួលៈវាសនា/ហ្សាការតា៖ភ្នំភ្លើងសកម្មបំផុតមួយក្នុងលោក គឺ ភ្នំមេរ៉ាពី នៅឥណ្ឌូនេស៊ី បានផ្ទុះកាលពីថ្ងៃពុធ ដោយបាញ់ផ្សែងដ៏ខាប់និងផេះក៏ក្តៅធ្លាក់ចុះតាមចង្កេះភ្នំចេញពីមាត់របស់វា។
ពេញមួយថ្ងៃពុធ ភ្នំភ្លើងនៅជិតទីក្រុងយ៉ុកយ៉ាកាតានេះ បានបាញ់ផេះប្រមាណ៣០លើកទៅចម្ងាយប្រមាណ៣គីឡូម៉ែត្រពីវា។
ក្នុងពេលជាមួយគ្នា អាជ្ញាធរបានប្រាប់អ្នកស្រុកអោយឆ្ងាយយ៉ាងហោចណាស់ក៏៥គីឡូម៉ែត្រពីវា ដោយបានព្រមានអំពីការហូរភក់ភ្នំភ្លើងដ៏ក្តៅដែលអាចកើតមាន។
កំអែ ឬភក់ភ្នំភ្លើងនេះត្រូវបានគេឃើញហូរចុះពីកំពូលភ្នំនៅប៉ុន្មានថ្ងៃមកនេះ តែអាជ្ញាធរចេញការព្រមានត្រឹមកំរិត២នៅឡើយទេ។
ការផ្ទុះរបស់ភ្នំមេរ៉ាពីចុងក្រោយនៅឆ្នាំ២០១០ បានសម្លាប់មនុស្សជាង៣០០នាក់ និងបានបង្ខំអោយមានការជម្លៀសមនុស្សប្រមាណ២៨០.០០០នាក់ចេញពីតំបន់ជុំវិញភ្នំ។ការផ្ទុះខ្លាំងបំផុតរបស់ភ្នំនេះនៅឆ្នាំ១៩៣០បានសម្លាប់មនុស្សប្រមាណ១.៣០០នាក់ ហើយការផ្ទុះមួយទៀតនៅឆ្នាំ១៩៩៤ បានសម្លាប់មនុស្ស៦០នាក់។
ប្រទេសប្រជុំកោះឥណ្ឌូនេស៊ីមានភ្នំភ្លើងរស់ជិត១៣០៕
ភ្នំភ្លើងមេរ៉ាពី របស់ឥណ្ឌូនេស៊ី ផ្ទុះបញ្ចេញផេះភ្លាក់ចុះតាមជម្រាលភ្នំ។អាជ្ញាធរប្រាប់អោយអ្នកស្រុកនៅឆ្ងាយពីភ្នំនេះ៥គីឡូ