ភ្នំភ្លើងសកម្មបំផុតមួយក្នុងលោក គឺ ភ្នំមេរ៉ាពី នៅឥណ្ឌូនេស៊ី បានផ្ទុះកាលពីថ្ងៃពុធ ដោយបាញ់ផ្សែងដ៏ខាប់និងផេះក៏ក្តៅធ្លាក់ចុះតាមចង្កេះភ្នំចេញពីមាត់របស់វា។ក្នុងពេលជាមួយគ្នា អាជ្ញាធរបានប្រាប់អ្នកស្រុកអោយឆ្ងាយយ៉ាងហោចណាស់ក៏៥គីឡូម៉ែត្រពីវា ដោយបានព្រមានអំពីការហូរភក់ភ្នំភ្លើងដ៏ក្តៅដែលអាចកើតមាន។
