ដោយៈសុផល/ភ្នំពេញ៖ ដឹ ភីហ្សា ខមផេនី (The Pizza Company) បានប្រារព្ធកម្មវិធី ដ៏មានសារៈសំខាន់បំផុតរបស់ខ្លួន គឺ Pizza Excellence Award ដែលជាកម្មវិធីប្រកួតប្រជែងរកក្រុមបុគ្គលិកឆ្នើមប្រចាំឆ្នាំ ប្រចាំម៉ាក ដឹ ភីហ្សា ខមផេនី ទូទាំង ប្រទេស ដែលប្រារព្ធឡើងនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ នៅសាខា ដឹ ភីហ្សា ខមផេនី សាខាចាក់អង្រែ។
ដឹ ភីហ្សា ខមផេនី និង បុគ្គលិកទាំងអស់គ្នា មានវត្ថុបំណងរួមមួយគឺផ្តល់ភាពពេញចិត្ត ដល់អតិថិជនគ្រប់គ្នា នៅរាល់ពេលដែលពួកគេអញ្ជើញមកញ៉ាំអាហារនៅក្នុងហាង របស់ខ្លួន ដោយផ្តោតលើ ការយកចិត្តទុកដាក់ជាសំខាន់ទៅលើ ផលិតផល ទាំងឆ្ងាញ់ ស្រស់ៗ និង សោភ័ណភាពល្អ ជាមួយនឹងសេវាកម្មហួសពីការរំពឹងទុកនិងជាពិសេសការបង្កើត បរិយាកាស នៅក្នុងហាងមួយ ដែលផ្តល់នូវភាពរីករាយក្នុងការទទួលទានអាហារនៅ ក្នុងហាងរបស់យើង។
លោក ទួន សារាត់ នាយកប្រតិបត្តិ ដឹ ភីហ្សា ខមផេនី បានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើង ក្នុងបំណង៣សំខាន់ គឺដើម្បីពង្រឹងស្ដង់ដារប្រតិបត្តិរបស់ម៉ាក ដឹ ភីហ្សា ខមផេនី ទៅលើគ្រប់ផ្នែកទាំងអស់រួមទាំង ផលិតផល ដែលមានទាំងការធ្វើម្ស៉ៅដូហ្វ ការធ្វើភីហ្សា ការចំអិនផាសតា អនាម័យ សុវត្ថិភាពចំណីអាហារ ការចាត់ចែងក្នុងហាង និងការបម្រើសេវាកម្មស្តង់ដារអន្តរជាតិ ។ ឆ្នាំនេះមានការចូលរួមពីក្រុមបុគ្គលិកឆ្នើមប្រចាំសាខានីមួយៗ របស់ ដឹ ភីហ្សា ខមផេនី ទូទាំងប្រទេសដែលមកពីរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងកំពង់ចាម។
ឆ្លៀតក្នុងឱកាសនេះ លោក ទេព វីរៈ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) Cambodia បានថ្លែងប្រាប់អ្នកសារព័ត៌មានថា យើងពិតជាមានមោទនភាព និងសូមថ្លែង អំណរគុណចំពោះអតិថិជនទាំងអស់គ្នា ដែលបាននឹងកំពុងបន្តគាំទ្រ ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី តាំងពីថ្ងៃបើកដំបូង ២៥កក្កដា ឆ្នាំ២០០៥ តរៀងមក។ អ៊ី អេហ្វ ជី និង ដឹ ភីហ្សា ខមផេនី ពិតជាមានមោទនភាពចំពោះកិច្ចការ ដែលបុគ្គលិករបស់ខ្លួន សម្រេចបាន រយៈពេល ១៦ឆ្នាំ កន្លងមកនេះ ក្នុងការខិតខំបម្រើ និងបំពេញចិត្តអតិថិជន ដែលធ្វើឲ្យ ដឹ ភីហ្សា ខមផេនី បានបើកដំណើរការ សាខាចំនួន ៣៦ហាង និង សាខាកំពុងសាងសង់ ដែលត្រៀម នឹងបើកបន្តបន្ថែម ទៀតនៅក្នុងឆ្នាំ ២០២១នេះ។
កម្មវិធីប្រកួត Pizza Exellence Award ឆ្នាំទី ១០ នេះបានរកឃើញក្រុម ទទួលបានជ័យលាភី ជាជើងឯកប្រចាំឆ្នាំ ២០២០ បានទៅលើ ដឹ ភីហ្សា ខមផេនី សាខា ម៉ៅសេទុង។ ក្រៅពីនេះ ក៏មានម្ចាស់ពានរង្វាន់ជ័យលាភីតាមបណ្តាផ្នែក ចំនួន ៤ ក្រុម៖
១) ផ្នែកធ្វើម្សៅ (Best Dough Maker Award) បានទៅក្រុម ដឹ ភីហ្សា ខមផេនី សាខា ខេត្តបាត់ដំបង
២) ផ្នែកផ្ដល់សេវាកម្មល្អបំផុត (Best Service Maker Award 2020) បានទៅក្រុម ដឹ ភីហ្សា ខមផេនី សាខាខេត្តសៀមរាប
៣) ផ្នែកធ្វើភីហ្សាល្អបំផុត (Best Pizza Making Award 2020) បានទៅក្រុម ដឹ ភីហ្សា ខមផេនី សាខា អ៊ីអន១
៤) ផ្នែកសេវាដឹកជញ្ជូនល្អបំផុត (Best Delivery Award 2020) បានទៅក្រុម ដឹ ភីហ្សា ខមផេនី សាខា សាមគ្គី
គួរបញ្ជាក់ផងដែរថាហាង ដឹ ភីហ្សាខមផេនី (THE PIZZA COMPANY) ជាស្លាកសញ្ញាដែលទទួលបានការទិញសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែល ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា(RMA CAMBODIA)។ សព្វថ្ងៃនេះ ក្រុមហ៊ុន អ៊ី អេហ្វ ជី មានហាងច្រើនជាង 72 ហាង និងមានបុគ្គលិកប្រមាណ 1300នាក់ បានបម្រើការក្នុងហាងរបស់ខ្លួន។ ក្រៅពី ដឺ ភីហ្សា ខមផេនី ក្រុមហ៊ុន អ៊ី អេហ្វ ជី ក៏បាននាំចូល និងចែកចាយផ្ដាច់មុខ នូវផលិតផលម្ហូបអាហារល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជាកាហ្វេដឹកូហ្វីក្លិប(THE COFFEE CLUB)ការ៉េមស្វិនសិន (SWENSEN’S) ការ៉េម ដេរីឃ្វីន(DAIRY QUEEN)នំដូហ្វណាត់ គ្រីស្ពីគ្រីម(KRISPY KREME DOUGHNUT) ហាង បាប៊ី ឃ្យូផ្លាហ្សា (BAR B Q PLAZA) និងថ្មីៗកន្លងទៅនេះអ៊ី អេហ្វ ជី ក៏បានបង្កើតក្រុមហ៊ុនដឹកជូនអាហារ Hungry Appដែលអនុញ្ញាតឱ្យអតិថិជន កុម្មង់អាហារជាច្រើនម៉ាក ក្នុងពេលតែមួយ ជាមួយនឹងការដឹកជូនដោយក្តីរីករាយ ៕Ph