Home ព័ត៌មានសំខាន់ៗ នារី​វ័យក្មេង...

នារី​វ័យក្មេង​ដែល​ម្តាយបង្កើត​ប្រើ​អំពើ​ហឹ​ង្សា​ឱ្យមាន​របួស​ដេរ​ជាច្រើន​ថ្នេរ ត្រូវបាន​សង្គ្រោះ​និង​បាន​យកចិត្ត​ពី​អភិបាល​រាជធានី​ភ្នំពេញ​

 

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: ករណី​ស្ត្រី​រងគ្រោះ​វ័យក្មេង​ម្នាក់ ដែល​ត្រូវបាន​ម្តាយបង្កើត​អំពើ​ហឹ​ង្សា​ជា​ញឹកញាប់ បណ្តាល​ឱ្យ​រងរបួស​ដេរ ជាច្រើន​ថ្នេរ​នោះ ក្រោយពី​មានការ​ចង្អុល​ណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​នគរ​បាល​មាន​សមត្ថកិច្ច​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជាពិសេស​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ន​រាជធានី​ភ្នំពេញ​ចុះទៅពិនិត្យ​ជាបន្ទាន់​និង​បាន​បញ្ជូន​ស្ត្រី​រូបនេះ​មក​មន្ទីរពេទ្យ​បង្អែក​ពោធិ៍ចិនតុង និង​បាន​បញ្ជូន​បន្តទៅ​ទីតាំង​សុវត្ថិភាព ដើម្បី​ផ្តល់​សេវា​ផ្សេងៗ​ពី​អង្គការ​ដៃគូ​។​

​នៅក្នុង​ហ្វេ​ស​បុក​ផ្ទាល់​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សរសេរ​លើកឡើងថា ដោយ​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព អាជ្ញាធរ​មូលដ្ឋាន​មាន​សមត្ថកិច្ច និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជាពិសេស​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ បាន​ចុះទៅពិនិត្យ សង្គ្រោះ និង​ព្យាបាល​បន្ទាន់​នូវ​ករណី​ស្ត្រី​រងគ្រោះ​វ័យក្មេង ឈ្មោះ ស ស ព អាយុ​២៤​ឆ្នាំ ដែល​រងគ្រោះ​ដោយ​អំពើ​ហឹ​ង្សា​ពី​សំណាក់​ម្តាយ​បង្កើតជា​ញឹកញាប់ តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ស្ថិតក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង រួច​នាំទៅ​ទីតាំង​សុវត្ថិភាព ព្រមទាំង​បានផ្តល់​សេវា​ផ្សេងៗ​ពី​អង្គការ​ដៃគូ​។

​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ន​រាជធានី​ភ្នំពេញ​បានអោយដឹងថា តាម​ការចង្អុល​ណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​នគរ​បាល​មាន​សមត្ថកិច្ច​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជាពិសេស​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ន​រាជធានី​ភ្នំពេញ ចុះទៅពិនិត្យ​ជាបន្ទាន់​នូវ​ករណី​ស្ត្រី​រងគ្រោះ​វ័យក្មេង ឈ្មោះ ស៊ិន ស្រី​ពេជ្រ អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ តាម​បណ្ដោយ​ផ្លូ​រថភ្លើង ស្ថិតក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ​យ័ រាជធានី​ភ្នំពេញ ក្រោយពី​មាន​អំពើ​ហឹ​ង្សា​ពី​ម្តាយ​។​

​លោក​បន្តថា នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ លោកស្រី​បាន ចុះ​ដល់​មូលដ្ឋាន ផ្លូវ​រ៉ា​រទេះភ្លើង ជាទី​កន្លែងកើតហេតុ​។​ក្រោយពី​ទទួល ស្ត្រី​ជា​ជនរងគ្រោះ​វ​យ័​ក្មេង ពី​អធិការនគរបាល​ដ្ឋា​ន ខណ្ឌ​ពោធិ៍​សែន​ជ័យ រួចមក មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ បាន​ដឹក​ស្ត្រីជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ដើម្បី​ពិនិត្យ​និង​លាង​របួស ។​

លោកស្រី​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​បានទទួល​ថវិកា​ដ៏​ថ្លៃថ្លា​បំផុត​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ចំនួន ១ លាន​រៀល ព្រមទាំង​ចង្អុលបង្ហាញ​ឱ្យ​មន្ទីរជំនាញ​យកចិត្តទុកដាក់​ធ្វើយ៉ាងណា​ផ្ដល់​ការព្យាបាល​សុខភាព​ផ្លូវកាយ​ផ្លូវចិត្ត​ឱ្យដល់​ស្ត្រី​រងគ្រោះ​។ មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ​បាន​ពិគ្រោះ​យោបល់​តាម​នីតិវិធី​និង​បាន​បញ្ជូនទៅ​ទីតាំង​សុ​វត្ថ​ភាព ផ្តល់​សេវា​ផ្សេងៗ ពី​អង្គការ​ដៃគូរ​។

​លោកស្រី​បន្តទៀតថា ស្ត្រី​វ័យក្មេង​ខាងលើ​មាន​ស្នាមរបួស​ចាស់​នៅលើ​ក្បាល​ចំនួន​៤​កន្លែង​និង​របួស​ថ្មី​ទើប​ដេរ​រួច ១​កន្លែង​។ ឪពុក​បង្កើត​របស់​ស្ត្រីជន​រងគ្រោះ​ខាងលើ​បានទទួល​អនិច្ចកម្ម ២​ឆ្នាំ​ហើយ បាន​លែងលះគ្នា​ជា​យូរ​មកហើយ ជាមួយ​ម្ដាយ​ស្ត្រី​ខាងលើ​
(​មុន​អនិច្ចកម្ម​)​។ ស្ត្រី​រងគ្រោះ​ខាងលើ កាលពី​ក្មេង​បានរស់នៅ តែ​ជាមួយ​ជីដូន​នៅ​ខេត្តកំពង់ស្ពឺ ស្រុកកំណើត​ខាង​ឪពុក​បង្កើត​)​។ ក្រោយ​ជីដូន​ស្លាប់ គាត់​នៅ​ក្មេង​ពេក (​មិន​ចាំ​អាយុ​) បានមក​រស់នៅ​ជាមួយ​ម្តាយ​សព្វថ្ងៃនេះ និង​ឪពុកចុង​ក្មេង (​អាសយដ្ឋាន​កើតហេតុ​) ។ ស្ត្រី​វ័យក្មេង មិនដែល​បាន​ចូលរៀន​នោះទេ (​មិនចេះ​អក្សរ​) ។​

​ម្ដាយ​មាន ស្រុកកំណើត​នៅ ខេត្តស្វាយរៀង ស្ត្រី​រងគ្រោះ​មាន​អាយុ ខុសពី​អំពី​ស្ថានភាព​ខាងក្រៅ (​ប្រហែល​១៧​ឆ្នាំ​) មាន​សុខភាព​ផ្លូវចិត្ត
​មិនសូវ​ល្អ និង​រូ​បរាង្គ​កាយ​ស្គមស្គាំង​។​

​ប្រភពព័ត៌មាន​ពី​អ្នកជិតខាង (​ស្ត្រី​រងគ្រោះ​ទទួលរង​អំពើ​ហឹ​ង្សា​ពី​សំណាក់​ម្តាយ ជា​ញឹកញាប់​។ បើតាម​សំដី​ស្ត្រី​ជា​ជនរងគ្រោះ​ខាងលើ​បាន​អះអាងថា ថ្ងៃកើតហេតុ ហូរឈាម​នោះ គាត់​បាន​ដួលសន្លប់​។ ឯ​បុរស​ជា​ឪពុកចុង​បាន​អះអាងថា ខ្លួន​បាន​ទាក់ទង​គ្នា​ជាមួយ​ម្ដាយ​ស្ត្រី​ខាងលើ​ចំនួន​៦​ឆ្នាំ​មកហើយ​។

​ស្ត្រីជន​រងគ្រោះ​ខាងលើ ត្រូវបាន​មន្ទីរ​ស​.​អ​.​យ​រាជធានី​ភ្នំពេញ បញ្ជូនទៅ ទីកន្លែង​សុវត្ថិភាព តាម​ការស្ម័គ្រចិត្ត និង​ផ្តល់​ថែទាំ​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​សិក្សា​ករណី ប៉ាន់ប្រមាណ និង​បង្រួបបង្រួម​ពី​គ្រួសារ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular