ដោយ:រ៉ាម៉ន/ភ្នំពេញ: ករណីស្រ្តីរងគ្រោះវ័យក្មេងម្នាក់ដែលត្រូវបានម្តាយបង្កើតអំពើហឹង្សាជាញឹកញាប់បណ្តាលឱ្យរងរបួសដេរ ជាច្រើនថ្នេរនោះ ក្រោយពីមានការចង្អុលណែនាំពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានធ្វើឱ្យអាជ្ញាធរមូលដ្ឋាននគរបាលមានសមត្ថកិច្ចនិងមន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញចុះទៅពិនិត្យជាបន្ទាន់និងបានបញ្ជូនស្ត្រីរូបនេះមកមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងបានបញ្ជូនបន្តទៅទីតាំងសុវត្ថិភាព ដើម្បីផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។