Home ព័ត៌មានជាតិ សន្តិសុខ បុរស​២​នាក់​ស...

បុរស​២​នាក់​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​លឿន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​

​ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ បុរស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​ស្លាប់​ពេល​បញ្ចូនទៅ​ដល់​មន្ទី​ពេទ្យ ខណៈ​ជិះ​ម៉ូតូ​ធុន​ធំ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១ និង​២៥​នាទី​យប់ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅក្បែរ​មន្ទី​ពេទ្យរុស្ស៊ី​ប្រហែល​៣​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​សព​ជនរងគ្រោះ​ទី​១​មានឈ្មោះ ឃុន អ៊ុន អាយុ​២០​ឆ្នាំ​ជាង មុខរបរ​ជួសជុល​ក​ង់​បី ស្នាក់នៅ​ម្ដុំ​ផ្សារ​សឡា ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ និង​មាន​ស្រុកកំណើត ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម ។ និង​ម្នាក់ទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​ប្រាប់ថា ដំបូង​មាន​ម៉ូតូ​ធុន​ធំ កម្លាំង​1200CC ពណ៌​ខ្មៅ លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FH- 6696 ដែល​ជិះ​ឌុប​គ្នា​២​នាក់ តាម​បណ្ដោយ​ផ្លូវ​២៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ បាន​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង អូស​ម៉ូតូ​ជាង​៥០​ម៉ែត្រ និង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​បោក​ក្បាល​នឹង​បង្គោល​ភ្លើង​នៅ​កណ្ដាលផ្លូវ​ធ្លាយ​ខួរ​ស្លាប់​មួយ​រំពេច និង​ម្នាក់ទៀត​បាន​ស្លាប់​ពេល​បញ្ចូនទៅ​ដល់​មន្ទី​ពេទ្យ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular