ដោយៈរ៉ាម៉ន/ភ្នំពេញៈ អំណោយជាម៉ាស ចំនួន១០ម៉ឺនសន្លឹក និងបរិក្ខារពេទ្យ ដែលជាជំនួយរបស់មន្ទីរពេទ្យ soonchunhyang តាមរយៈស្ថានទូតកម្ពុជានៅកូរ៉េ ជូនលោក ថន ថៃលី ប្រធានឃ្លាំងឱសថ តំណាងក្រសួងសុខាភិបាល នៅឃ្លាំងឱសថរបស់ក្រសួង នៅព្រឹកថ្ងៃទី ២៧ មករា ២០២១ នេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវី–១៩នៅកម្ពុជា ។
លោកឡុងឌីម៉ង ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមស្មារតីអនុស្សរណនៃការយោគយល់គ្នា និងក្រោមកិច្ចសហការដ៏ល្អប្រសើររវាងស្ថានទូតកម្ពុជានៅកូរ៉េ និងមន្ទីរពេទ្យSoonchunhyang កាលពីបព្រឹកថ្ងៃទី ២៧ មករា ២០២១ លោក ស្រ៊ុន សន ជាតំណាងស្ថានទូត និងមន្ទីរពេទ្យ soonchunhyang បានប្រគល់ម៉ាស KF 80 ចំនួន១០ម៉ឺនសន្លឹក និងបរិក្ខារពេទ្យ ដែលជាជំនួយរបស់មន្ទីរពេទ្យ soonchunhyang តាមរយៈស្ថានទូតកម្ពុជានៅកូរ៉េ ជូនលោក ថន ថៃលី ប្រធានឃ្លាំងឱសថ តំណាងក្រសួងសុខាភិបាល នៅឃ្លាំងឪសថរបស់ក្រសួង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវី–១៩នៅកម្ពុជា។
លោកឡុង ឌីម៉ង់ ក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះ មិត្តកូរ៉េដែលបានផ្តល់អំណោយខាងលើនេះ៕