ដោយៈប.ខុន /ភ្នំពេញៈគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលគ្រប់គ្រង ដោយក្រសួងអភិវឌ្ឍន៍ជនបទចំនួន៥ខ្សែប្រវែងសរុប ១២២.៤៨០ម៉ែត្រនៅខេត្តកំពង់ធំ សម្រេចបានលទ្ធផលការងារ៨៥ភាគរយនៃគម្រោងហើយ។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី២៧ខែមករាបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងរួមជាមួយ មន្ត្រីជំនាញនិងក្រុមទីប្រឹក្សាបច្ចេកទេសរប ស់គម្រោងចុះពិនិត្យនិងវាយតម្លៃការងារស្ថា បនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST)នៅក្នុងខេត្តកំពង់ធំចំនួន៥ខ្សែ ប្រវែងសរុប ១២២.៤៨០ ម៉ែត្រ ។
គម្រោងសាងសង់ផ្លូវខាងលើនេះស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហាន២ ដែល ជាគម្រោងរបស់រាជរដ្ឋាភិបាលគ្រប់គ្រងដោយ ក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD)និងរដ្ឋាភិបាលអូស្ត្រាលី GOA) ដែលមកទល់នឹងពេលនេះសម្រេចបានលទ្ធផ លប្រមាណជា៨៥ភាគរយនៃគម្រោងដែលនឹងត្រូវបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២១នេះ៕