Home ព័ត៌មានសំខាន់ៗ ​រដ្ឋមន្ត្រី​...

​រដ្ឋមន្ត្រី​៣​ក្រសួង ជំរុញ​គាំទ្រ​ឱ្យ​វិស័យ​ឯកជន​បង្កើន​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​ទៅកាន់​តំបន់​សហគមន៍

ដោយៈ​សុផល​/​សៀមរាប​: ក្រុមការងារ​អន្តរក្រសួង គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ ទេសចរណ៍ ដែល​សមាសភាព មកពី​ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួង​បរិស្ថាន ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត បាន​ជំរុញ​លើកទឹកចិត្ត និង​គាំទ្រ​ដល់​វិស័យ ឯកជន ពិសេស​ទីភ្នាក់ងារ ទេសចរណ៍​កម្ពុជា ត្រូវ​បង្កើន​ការរៀបចំ​កញ្ចប់ ទស្សនកិច្ច​ឱ្យបាន​ច្រើន​ទៅកាន់​តំបន់ សហគមន៍​នានា នៅ​កម្ពុជា ដើម្បី​ចូលរួម​ជួយ​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ មូលដ្ឋាន​ក្នុងដំណាក់កាល វិបត្តិ​ជំងឺ​កូ វីដ -១៩ និង ក្រោយ​វិបត្តិ​នេះ ។

​ការជំរុញ ឱ្យមាន​សកម្មភាព​ទេសចរណ៍ នៅតាម​សហគមន៍​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​បើក​វេទិកា​ជាតិ អេកូ​ទេសចរណ៍​លើក​ទី​២ នា​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ នៅ សណ្ឋាគារ សុខា អង្គរ ខេត្តសៀមរាប ក្រោម អធិបតីភាព បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង ជា​ប្រធាន​ក្រុមការងារ អន្តរក្រសួង គ្រប់គ្រង និង អភិវឌ្ឍ សហគមន៍ ទេសចរណ៍ និង អេកូ ទេសចរណ៍ ក្នុងនាម តំណាង សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ព្រមទាំង លោក វេ ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោក សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ។

លោក រដ្ឋមន្ត្រី ថោង ខុន បាន លើកឡើងថា កម្ពុជា សម្បូរ ទៅដោយ សក្តានុពល ធម្មជាតិ និង អេកូ ទេសចរណ៍ នៅ ទូទាំងប្រទេស រាប់ ចាប់ពី តំបន់ឆ្នេរ សមុទ្រ ដែលជា សមាជិក « ក្លិប ឆ្នេរសមុទ្រ ដែល ស្អាត បំផុត លើ សាកលលោក » តំបន់ ជួរ ភ្នំក្រវាញ រួមបញ្ចូល ទាំង តំបន់ អា រ៉ែ ង តំបន់ បឹង ទន្លេសាប និង តំបន់ ភូមិភាគ ឦសាន ដែលមាន សត្វ ផ្សោត ដ៏ កម្រ ជាដើម ។ ក្នុងន័យនេះ ការអភិវឌ្ឍ ជា សហគមន៍ ទេសចរណ៍ និង អេកូ ទេសចរណ៍ ពិតជា បានរួម ចំណែក សំខាន់ ក្នុងការ អភិវឌ្ឍ នៅតាម មូលដ្ឋាន ជាពិសេស ជំរុញ ការចូលរួម របស់ ប្រជាពលរដ្ឋ ក្នុង ដំណើរការ នៃ ការអភិវឌ្ឍ ប្រទេសជាតិ តាមរយៈ ការផ្តល់ សិទ្ធិអំណាច ជូន ពួកគាត់ ក្នុងការ រៀបចំ ចាត់ចែង និង អភិវឌ្ឍន៍ សហគមន៍រ បស់ ខ្លួន ដោយផ្ទាល់ (Local Empowerment) ។

ក្នុងដំណាក់កាល វិបត្តិ ជំងឺ កូ វីដ -១៩ ចលនា ទេសចរណ៍ ផ្ទៃក្នុង ទៅកាន់ តំបន់ អេកូ ទេសចរណ៍ សហគមន៍ ទេសចរណ៍ និង តំបន់ ទេសចរណ៍ ផ្សងព្រេង កាន់ តែមាន សន្ទុះ កើនឡើង ខ្លាំង បង្កើតបានជា ប្រាក់ចំណូល ដោយផ្ទាល់ ជូន ប្រជាពលរដ្ឋ ក្នុង សហគមន៍ និង បានធ្វើ ឲ្យ វិស័យ អេកូ ទេសចរណ៍ និង សហគមន៍ ទេសចរណ៍ មាន ភាព ធន់ នឹង វិបត្តិ (Resilient) រួមចំណែក ទ្រទ្រង់ ដល់ វិស័យ ទេសចរណ៍ ជារួម ពិសេស កាត់បន្ថយ ផលប៉ះពាល់ នៃ ការធ្លាក់ចុះ ចំនួន ភ្ញៀវទេសចរ អន្តរជាតិ ។ តំបន់ អេកូ ទេសចរណ៍ សំខាន់ៗ ដូចជា តំបន់ ខ្នង ផ្សារ ភ្នំ ឱ រ៉ា ល់ គិរី រម្យ តំបន់ ជី ផាត អា រ៉ែ ង ពាម ក្រសោប ស្រែអំបិល វាល ធំ សំឡូត ភ្នំ ត្បែង សមុទ្រ ឈើ តំបន់ រាម សារ បឹង ទន្លេសាប ភ្នំ គូលែន និង តំបន់ អេកូ ទេសចរណ៍ ផ្សេងទៀត ជាច្រើន សុទ្ធតែ ទទួលបាន កំណើន ភ្ញៀវទេសចរ ផ្ទៃក្នុង គួរ ឲ្យ កត់សម្គាល់ ក្នុង ដំណាក់ វិបត្តិ កូ វីដ -១៩ ក្នុង ឆ្នាំ ២០២០ កន្លងមក ។


ទន្ទឹមនឹងនោះ អង្គការ ទេសចរណ៍ ពិភពលោក ក៏បាន ចាត់ទុកថា អេកូ ទេសចរណ៍ និង ទេសចរណ៍ សហគមន៍ រួមទាំង ទេសចរណ៍ ជនបទ ផងដែរ គឺជា អនុវិស័យ នៃ ទេសចរណ៍ ពិភពលោក ដែល នៅតែមាន សកម្មភាព និង ដំណើរការ ទោះ ក្នុងដំណាក់កាល វិបត្តិ កូ វីដ -១៩ ពិសេស ទ្រទ្រង់ ដល់ សកម្មភាព ទេសចរណ៍ ផ្ទៃក្នុង និង ជា ឧបករណ៍ ដ៏ មាន ប្រសិទ្ធភាព ក្នុង ការជំរុញ ការអភិវឌ្ឍ នៅ មូលដ្ឋាន ដូច បាន គូសបញ្ជាក់ ក្នុង ខ្លឹមសារ នៃ ទិវា ទេសចរណ៍ ពិភពលោក ឆ្នាំ ២០២០ (WTD 2020) ។​

​ស្រប ពេលដែល ប្រជាពលរដ្ឋ កម្ពុជា កំពុង សម្រប ខ្លួន ទៅនឹង គន្លង ថ្មី នៃ ការរស់នៅ លោក រដ្ឋមន្ត្រី ថោង ខុន បានស្នើ អង្គ វេទិកា បន្ត យកចិត្តទុកដាក់ ពិភាក្សា អំពី ការបញ្ចូល សកម្មភាព ទេសចរណ៍ និង អេកូ ទេសចរណ៍ ទៅក្នុង សហគមន៍ ដែលមាន សក្តានុពល ទោះបី ស្ថិតក្រោម ដែន សមត្ថកិច្ច របស់ ក្រសួង ស្ថាប័ន ណាក៏ដោយ ពិសេស រិះរក នូវ គំរូ ជោគជ័យ ដែលមាន លក្ខណៈ សត្យានុម័ត ក្នុងការ អភិវឌ្ឍ សហគមន៍ ទាំង នៅ ថ្នាក់ជាតិ ក៏ដូចជា នៅ ថ្នាក់មូលដ្ឋាន ស្រប ពេលដែល ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ទាំងអស់ ពិសេស ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន ឯកភាព ជាគោលការណ៍ និង គោលនយោបាយ ក្នុងការ បញ្ចូល សកម្មភាព ទេសចរណ៍ និង អេកូ ទេសចរណ៍ ទៅគ្រប់ សហគមន៍ ដែលមាន សក្តានុពល ។


ខណៈដែល អេកូ ទេសចរណ៍ និង សហគមន៍ ទេសចរណ៍ មាន លក្ខណៈ ប្រទាក់ក្រឡា អន្តរ វិស័យ និង អន្តរ ស្ថាប័ន ឯកឧត្តម រដ្ឋមន្ត្រី បានស្នើ ឲ្យ ក្រសួង – ស្ថាប័ន ពាក់ព័ន្ធ ពិភាក្សាគ្នា រក ដំណោះស្រាយ ទៅលើ បញ្ហាសំខាន់ៗ ដូចជា ការស្ថាបនា ផ្លូវ ត ភ្ជាប់ ទៅ តំបន់ សហគមន៍ ការផ្គត់ផ្គង់ អគ្គិសនី ការផ្គត់ផ្គង់ ទឹកស្អាត ការតភ្ជាប់ ប្រព័ន្ធ ទូរស័ព្ទ និង ប្រព័ន្ធ អ៊ិន ធើ ណេ ត ការគ្រប់គ្រង សំរាម ការដោះមីន និង គ្រាប់ មិនទាន់ ផ្ទុះ ការព្យាបាល ជំងឺគ្រុនចាញ់ និង បញ្ហា ផ្សេងៗ របស់ សហគមន៍ ពិសេស ឆ្លើយតប តាម តម្រូវការ ជាក់ស្តែង រប ស់ ប្រជាពលរដ្ឋ មូលដ្ឋាន ។

លោក រដ្ឋមន្ត្រី វេ ង សាខុន និង លោក រដ្ឋមន្ត្រី សាយ សំ អាល់ បានបង្ហាញ ការគាំទ្រ យ៉ាង ពេញទំហឹង ចំពោះ ការជំរុញ លើកទឹកចិត្ត និង គាំទ្រ ដល់ វិស័យ ឯកជន ពិសេស ទីភ្នាក់ងារ ទេសចរណ៍ កម្ពុជា បង្កើន ការរៀបចំ កញ្ចប់ ទស្សន កិច្ច ឱ្យបាន ច្រើន ទៅកាន់ តំបន់ សហគមន៍ នានា នៅ កម្ពុជា ដើម្បី ចូលរួម ជួយ ដោះស្រាយ ជីវភាព ប្រជាពលរដ្ឋ មូលដ្ឋាន ក្នុងដំណាក់កាល វិបត្តិ ជំ ងឹ កូ វីដ -១៩ និង ដំណាក់កាល ក្រោយ វិបត្តិ នេះ ។

រដ្ឋមន្ត្រីក្រសួង ជំនាញ ទាំងបី ក៏បាន ស្នើ ឲ្យ វិស័យ ឯកជន បង្កើន ការគាំទ្រ ជួយ ដល់ សហគមន៍ « ពិសេស ការជំរុញ ការរៀបចំ កញ្ចប់ ទស្សន កិច្ច ទៅកាន់ តំបន់ សហគមន៍ និង ត្រូវ ប្រើប្រាស់ សេវា របស់ សហគមន៍ ឲ្យ បាន ច្រើន ដែលជា ការលើកទឹកចិត្ត ដល់ ការចូលរួម របស់ ប្រជាពលរដ្ឋ នៅតាម មូលដ្ឋាន ឲ្យ បន្ត លើកកម្ពស់ គុណភាព សេវាកម្ម ក្នុង សហគមន៍ របស់ខ្លួន » ។

ទន្ទឹមនឹងនេះ គួរ ជំរុញ ឲ្យ មានការ រៀបចំ នូវ ព្រឹត្តិការណ៍ ដែល ពាក់ព័ន្ធ នឹង សហគមន៍ ដូចជា ពិធីបុណ្យ អេកូ ទេសចរណ៍ និង ព្រឹត្តិការណ៍ កីឡា ទេសចរណ៍ នៅតាម តំបន់ អេកូ ទេសចរណ៍ សំខាន់ៗ នៅ ទូទាំងប្រទេស ដែល អាចឱ្យ ប្រជា សហគមន៍ បានទទួល ផលប្រយោជន៍ សេដ្ឋកិច្ច ហើយ ឈប់ ប្រកបមុខរបរ ខុសច្បាប់ ឬ អាជីវកម្ម ដែល បំផ្លាញ ធនធានធម្មជាតិ ដោយ ឈប់ បរបាញ់ សត្វ កាប់បំផ្លាញ ព្រៃឈើ និង ងាក មក ធ្វើជា មគ្គុទ្ទេសក៍ នាំ ភ្ញៀវ លក់ដូរ ម្ហូបអាហារ វត្ថុ អនុស្សាវរីយ៍ រត់ ម៉ូតូ ដឹក ភ្ញៀវ បើក ផ្ទះ ស្នាក់ និង ចូលរួម សកម្មភាព ផ្សេងៗ ទៀត ដែល បម្រើ ដល់ ការអភិវឌ្ឍ អេកូ ទេសចរណ៍ ព្រមទាំង ចូលរួម ធ្វើជា អ្នក ល្បាត ការពារ (Rangers) សម្បត្តិ ដ៏ មានតម្លៃ ទាំងនេះ ថែម ទៀតផង ដើម្បី ធានាឱ្យមាន ការអភិវឌ្ឍ យូរអង្វែង ។

ជាមួយគ្នា នោះ លោក រដ្ឋមន្ត្រី ថោង ខុន បាន គូសបញ្ជាក់ថា រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់ នូវ អប្បមាទ ខ្ពស់ ក្នុងការ គ្រប់គ្រង និង ដោះស្រាយ ហានិភ័យ និង បញ្ហា ប្រឈម នានា ដូចជា ករណី វិបត្តិ ជំងឺ កូ វីដ -១៩ និង វិបត្តិ សាកល នានា ដើម្បី ជំរុញ ការអភិវឌ្ឍ វិស័យ ទេសចរណ៍ ពិសេស វិស័យ សហគមន៍ ទេសចរណ៍ និង អេកូ ទេសចរណ៍ ក៏ដូចជា ធានា ប្រសិទ្ធភាព និង សក្តិ សិទ្ធិ ភាព ក្នុងការ អនុវត្ត គោលនយោបាយ ជាតិ អេកូ ទេសចរណ៍ (២០១៩-២០៣០) ពិសេស សម្រេច ឲ្យ បាន តាម ចក្ខុវិស័យ ដែល បានកំណត់ ទាំង លើ ទិដ្ឋភាព បរិមាណ និង គុណភាព ដោយ ឈរលើ ភាពបត់បែន និង អភិក្រម បុ រេ សកម្ម ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular