ប្រេសិតអាកាសធាតុរបស់ប្រធានាធិបតីចូ បៃដិន លោកចន ឃឺរីបាននិយាយកាលពីថ្ងៃពុធទី២៧មករាថា សហរដ្ឋអាម៉េរិកនឹងព្យាយាមរក្សាការចរចាអាកាសធាតុជាមួយចិនដោយទុកដាច់មួយឡែកសិននូវភាពមិនចុះសម្រុងផ្សេងទៀតដែលជះឥទ្ធិពលដល់ទំនាក់ទំនងប្រទេសទាំងពីរ។
