Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​រដ្ឋមន្ត្រី​...

​រដ្ឋមន្ត្រី​បរិស្ថាន ៖ សហគមន៍​ការពារ​ធម្មជាតិ និង តំបន់ការពារធម្មជាតិ ជាង ២០ កំពុងមាន​សកម្មភាព ទេសចរណ៍

​ដោយៈ សុផល​/​សៀមរាប​: លោក សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន បាន បង្កើត សហគមន៍ មូលដ្ឋាន នៅ តំបន់ការពារធម្មជាតិ មាន ចំនួន ១៧៤ នៅ ទូទាំងប្រទេស កម្ពុជា ក្នុងចំណោម នោះ មាន សហគមន៍ ការពារ ធម្មជាតិ និង តំបន់ការពារធម្មជាតិ ជាង ២០ កំពុងមាន សកម្មភាព ទេសចរណ៍ ។

​ការ​ថ្លែង​បែបនេះ របស់លោក​រដ្ឋមន្ត្រី សាយ សំ អាល់ ត្រូវបាន ក្នុងឱកាស​បើក​វេទិកា​ជាតិ អេកូ​ទេសចរណ៍ លើក ទី ២ នា ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ នៅ សណ្ឋាគារ សុខា អង្គរ ខេត្តសៀមរាប​។ កម្មវិធី នេះដែរ ត្រូវធ្វើឡើង ក្រោម អធិបតីភាព បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង ជា ប្រធាន ក្រុមការងារ អន្តរក្រសួង គ្រប់គ្រង និង អភិវឌ្ឍន៍ សហគមន៍ ទេសចរណ៍ និង អេកូ ទេសចរណ៍ ( ក . គ . អ . អ .) តំណាង​សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួមទាំង វត្តមាន​លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ។

​លោក​រដ្ឋមន្ត្រី បរិស្ថាន បាន លើកឡើងថា ក្រសួងបរិស្ថាន បានសម្រេច គោលដៅ​ក្នុងការ​រៀបចំ​បង្កើត សហគមន៍ មូលដ្ឋាន​នៅ​តំបន់ការពារធម្មជាតិ ទាំងអស់​ដែល​គិត​មកដល់ បច្ចុប្បន្ននេះ មាន​ចំនួន ១៧៤ ក្នុង គោលបំណង ពង្រឹង​ភាពជា​ដៃគូ តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​សហគមន៍​មូលដ្ឋាន​ក្នុងការ ចូលរួមចំណែក លើកកម្ពស់ កិច្ច គាំពារ បរិស្ថាន ការគ្រប់គ្រង ធនធានធម្មជាតិ ដោយ និរន្តរភាព និង ការកាត់បន្ថយ ភាពក្រីក្រ របស់ ប្រជាជន នៅ មូលដ្ឋាន តាមរយៈ ការកាត់បន្ថយ ការពឹងផ្អែក របស់ ប្រជាពលរដ្ឋ ទាំងស្រុង លើ ការប្រើប្រាស់ ធនធានធម្មជាតិ ជាពិសេស ព្រៃឈើ និង ជីវចម្រុះ និង ជំរុញ ការរស់នៅ ដោយ ចីរភាព ដោយ ធ្វើ ពិពិធ កម្ម មូលដ្ឋាន សេដ្ឋកិច្ច តាម សហ មគ មន៍ នីមួយៗ ។

​លោក​បាន ថ្លែង យ៉ាង​ដូច្នេះ ថា «​ក្នុងចំណោម ចំនួន នេះ មាន សហគមន៍ តំបន់ការពារធម្មជាតិ និង សហគមន៍ ផ្សេងទៀត ក្នុង តំបន់ការពារធម្មជាតិ ជាង ២០ ដែលមាន សក្តានុពល ផ្នែក ទេសចរណ៍ធម្មជាតិ និង កំពុងផ្តល់ សេវាកម្ម នេះ ដល់ ភ្ញៀវទេសចរ​» ។

​លោក រដ្ឋមន្ត្រី បាន បន្តថា ការអភិវឌ្ឍ អេកូ ទេសចរណ៍ ដែល ឈរលើ គោលការណ៍ និរន្តរភាព បរិស្ថាន ព្រមទាំង ការចូលរួម យ៉ាងសកម្ម របស់ ប្រជាពលរដ្ឋ មូលដ្ឋាន និង ការបែងចែក ផល សេដ្ឋកិច្ច ប្រកបដោយ សមធម៌ មិន ត្រឹមតែ រួមចំណែក លើកកម្ពស់ ជីវ ភាព របស់ ប្រជា សហគមន៍ និង ការអភិវឌ្ឍ សេដ្ឋកិច្ច មូលដ្ឋាន ប៉ុណ្ណោះ ទេ ប៉ុន្តែ ថែមទាំង រួមចំណែក យ៉ាងសំខាន់ ដល់ កិច្ច គាំពារ បរិស្ថាន ការគ្រប់គ្រង ធនធានធម្មជាតិ ការអភិរក្ស ជីវចម្រុះ និង ការអភិវឌ្ឍ ដោយ ចីរភាព ផងដែរ ។

​ក្នុងន័យនេះ ក្រសួងបរិស្ថាន បាននិងកំពុង ខិតខំ អនុវត្ត ភារកិច្ច របស់ខ្លួន ដោយ ដៃ ម្ខាង ផ្តោតលើ ការគ្រប់គ្រង អភិរក្ស ធនធានធម្មជាតិ និង ជីវចម្រុះ ដែលមាន សារៈសំខាន់ ចាំបាច់ ជា សារវន្ត ក្នុងការ ធានា ដល់ និរន្តរភាព បរិស្ថាន និង គាំទ្រ ដល់ សន្តិសុខ ស្បៀង សេដ្ឋកិច្ច សង្គម និង សុខភាព សាធារណៈ តាមរយៈ មុខងារ និង តួនាទី សេវាកម្ម ប្រព័ន្ធ អេកូឡូស៊ី ហើយ ដៃ ម្ខាង ទៀត ផ្តោតលើ ការជួយ ដល់ ការអភិវឌ្ឍ សហគមន៍ តំបន់ការពារធម្មជាតិ ដែលជា ឆ្អឹងខ្នង មួយ ដ៏ សំខាន់ ជា យុទ្ធសាស្ត្រ សម្រាប់ ការពារ អភិរក្ស ធនធានធម្មជាតិ និង ការអភិវឌ្ឍ សេដ្ឋកិច្ច មូលដ្ឋាន នៅ តំបន់ការពារធម្មជាតិ ។

​ក្រៅពីនេះ ក្រសួងបរិស្ថាន តែងតែ យកចិត្តទុកដាក់ ផ្តល់ ការគាំទ្រ ដល់ ពួកគាត់ ទាំង ទិសដៅ រយៈពេល វែង តាមរយៈ ការជំរុញ ការអនុវត្ត គោលនយោបាយ យុទ្ធសាស្ត្រ និង ផែនការ នានា របស់ រដ្ឋ ជាអាទិ៍ អេកូ ទេសចរណ៍ កសិកម្ម បែប ទំនើប សុខភាព សហគមន៍ ទឹកស្អាត និង អាហារូបត្ថម្ភ ទាំង ជា លក្ខណៈ ជួយ អន្តរាគមន៍ បន្ទាន់ ចំពោះមុខ ជាពិសេស ក្នុង កំលុង វិបត្តិ កូ វីដ -១៩ នេះ និង ការផ្តល់ ជា ពូជ បន្លែ សត្វ ជាដើម ។

​លោក បានស្នើ មតិ មួយចំនួន ដើម្បី ចូលរួម ដោះស្រាយ បញ្ហា ប្រឈម មួយចំនួន និង លើកកម្ពស់ ទេសចរ ណ៍ស ហគ មន៍ និង អេកូ ទេសចរណ៍ រួមមាន ៖

* ក្រសួង ស្ថាប័ន ពាក់ព័ន្ធ គួរ បង្កើត ឬ ពង្រឹង យន្ត ការសម្របសម្រួលនិង សហការគ្នា បន្ថែមទៀត ដើម្បី ផ្តល់ កិច្ច គាំទ្រ ដល់ ការលើកកម្ពស់ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និង សេវាសាធារណៈ ដទៃទៀត ទៅ ដល់ សហគមន៍ មូលដ្ឋាន ស្របទៅតាម គោលនយោបាយ អន្តរ វិស័យ នានា របស់ រដ្ឋ ដែល បានដាក់ ចេញ ដូចជា ទឹកស្អាត បង្គន់ អនាម័យ សុខាភិបាល ការគ្រប់គ្រង សំរាម សំណល់ រឹង ទឹក កខ្វក់ ទីប្រជុំជន ជាដើម ។

* ក្រសួង ស្ថាប័ន ពាក់ព័ន្ធ គួរ បន្ត សម្របសម្រួល និង រៀបចំ លិខិតបទដ្ឋាន គតិយុត្ត ផ្សេងៗ ដើម្បី បង្កើត បរិយាកាស ឱ្យ កាន់តែ ល្អប្រសើរ សម្រាប់ ការប្រកប របរ ចិញ្ចឹមជីវិត របស់ ប្រជា សហគមន៍ ។

* សូម ភាគី ពាក់ព័ន្ធ ទាំងអស់ បន្ត ជំរុញ ការលើកកម្ពស់ សមត្ថភាព សហគមន៍ តាមរយៈ ការបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ សហគ្រិនភាព ការផ្សព្វផ្សាយ បច្ចេកទេស និង ការគាំទ្រ ជា សម្ភារៈ និង ធនធាន ចាំបាច់ ជាពិសេស លើ ការដាំដុះ និង ការ ចិញ្ចឹមសត្វ ។​

* សូម ភាគី ពាក់ព័ន្ធ ទាំងអស់ បន្ត សម្របសម្រួល និង ជំរុញ ការបង្កើត បណ្តាញ ទីផ្សារ ក្រុម សន្សំ និង ក្រុម ផលិត ក្នុង សហគមន៍ មូលដ្ឋាន ជាដើម ដើម្បី ធានាបាន នូវ ច្រវាក់ តម្លៃ និង និរន្តរភាព ទីផ្សារ សម្រាប់ សហគមន៍ ។

* សូម អង្គការក្រៅរដ្ឋាភិបាល និង ដៃគូ អភិវឌ្ឍន៍ ចូលរួម ផ្តល់ ការគាំទ្រ ទាំង ហិរញ្ញវត្ថុ និង បច្ចេកទេស ដល់ សហគម ន៍ មូលដ្ឋាន ជា លក្ខណៈ បំពេញបន្ថែម ដល់ គោលនយោបាយ និង វិធានការ អន្តរាគមន៍រ បស់ រាជរដ្ឋាភិបាល ដើម្បី ធានាបាន នូវ សង្គតិភាព និង ប្រសិទ្ធភាព ខ្ពស់ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular