ដោយៈរិទ្ធិសែន/ខេត្តពោធិសាត់: ក្រុមការងារផ្នែករដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់សហការជាមួយកម្លាំងយោធា.នគបាលសេដ្ឋកិច្ចបង្ក្រាបបទល្មើសជលផលនៅក្នុងរដូវបើកនេសាទក្នុងដែនរដ្ឋបាលផ្នែកក្រគ ។
កិច្ចប្រតការបង្ក្រាបបទល្មើសជលផលបានធ្វើឡើងនៅថ្ងៃទ២៧ ខែមករា ឆ្នាំ២០២១ ក្រុមការងារនៃមន្ទីរកសិកម្ម ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមសហការជាមួយ កម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់លួងយោធាខេត្ត ប៉ូលីសសេដ្ឋកិច្ចខេត្ដ ដោយប្រើកម្លាំងសរុប២២ នាក់ មធ្យោបាយធ្វើសកម្មភាពកាណូតចំនួន១០គ្រឿង បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចាប់ពីចំនុចកោះទន្លាក្រាស់ រហូតដល់ព្រំប្រទល់ ពោធ៍សាត់និងព្រុំប្រទល់ខេត្តកំពង់ឆ្នាំងដែលជាលទ្ធផល បានធ្វើការទាញរុសរើនិងបំផ្លាញចោល របាំងសាច់អួន១៦ ខ្សែប្រវែង៦០០០ម៉ែត្រ ក្បាលបរចំនួន៣គ្រឿង លូកងសាច់អួនចំនួន១៧គ្រឿង បង្គោលចំនួន៨៣០ដើម ចាក់លែងត្រីចំរុះចូលក្នុងទន្លេវិញផងដែរ ៕