​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួល​ស្គាល់​នឹង​ថ្លែង​បញ្ជាក់​អំពី សហគមន៍​ផលិត​ស្រូវពូជ​មួយ​នៅ​កម្ពុជា ។

​លោក​រដ្ឋមន្ត្រី​បាន​ចែករំលែក​ថា សហគមន៍​នេះ​ជា​សហគមន៍​ផលិត​គ្រាប់ពូជ​ស្រូវ​ឆ្នើម​មួយ​ក្នុងចំណោម​សហគមន៍​កសិកម្ម ផលិត​គ្រាប់​ពូជស្រូវ​ជាច្រើន​ទៀត ដែល​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​គុណភាព​គ្រាប់ ពូជស្រូវ​។

​សហគមន៍​នេះ​ស្ថិតនៅ ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។ បច្ចុប្បន្ន មាន​សមា ជិ​ក​ចំនួន​១២១​គ្រួសារ និង​ផ្ទៃដី​ដី​ដាំ​ដុះ​ដំណាំ​ស្រូវ​សរុប​ចំនួន ៨០០ ហ​.​ត ក្នុងនោះ​ផ្ទៃដី​សម្រាប់​ផលិត​គ្រាប់ពូជ​មាន​ចំនួន ៤៥​ហ​.​ត​។

​នៅ​រដូវវស្សា​កន្លងមក​មាន សមាជិក​សហគមន៍ ៦​នាក់ បាន​ព្រមព្រៀង​ផលិត​គ្រាប់​ពូជស្រូវ​ផ្ការំដួល​ចំណាត់ថ្នាក់​វិញ្ញាបនបត្រ លើ​ផ្ទៃដី​ចំនួន ៥​ហ​.​ត ក្រោម​ការគាំទ្រ​ពី​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​(Rice-SDP) និង​អនុវត្តន៍​តាម​គោលការណ៍​នៃ​ផលិតកម្ម​គ្រាប់​ពូជស្រូវ​របស់​គម្រោង ក្នុង​គោលបំណង​ផ្សព្វផ្សាយ​គ្រាប់ពូជ​ស្រូវ​សុទ្ធ​ល្អ ធានា​គុណភាព​អង្ករ​ស្របតាម​ស្តង់ដា​នាំចេញ​ទៅកាន់​ទីផ្សារ​អន្ដរជាតិ​។

​តាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​ពូជ​ដំណាំ បាន​បញ្ជាក់ថា នៅក្នុង​ដំណើរការ​ត្រួតពិនិត្យ​គុណភាព​គ្រាប់​ពូជស្រូវ ក្រុមការងារ​បាន​សហ​ការ​ជាមួយ​មន្ត្រី​បច្ចេកទេស​របស់​គម្រោង​ចុះ​ត្រួតពិនិត្យ​គុណភាព​នៅតាម​ស្រែ​ចំនួន​០៣ ដង​ក្នុង​មួយ​វដ្ត​ដំណាំ​ស្រូវ គឺ​១- ដំណាក់កាល​បែក​គុម្ព ២- ដំណាក់កាល​ចេញ​ផ្កា និង​៣-​ដំណាក់កាល​ទុំ (១៥​ថ្ងៃមុន​ប្រមូល​ផល​ច្រូត​) ដោយ​ផ្តោតជាសំខាន់​លើ​ចំនួន​ប្រជាករ​ពូជ​លាយ ប្រភេទ​ស្មៅ និង​ជំងឺ​ហាមឃាត់ អនុលោម​តាម​ស្តង់ដា​ទីវាល​សម្រាប់​ផលិតកម្ម​គ្រាប់​ពូជស្រូវ ។​

​លើសពីនេះ ក្រុមការងារ​បានផ្តល់​ជាការ​ណែនាំ​បច្ចេក ទេស​ដល់​កសិករ​បន្ថែ​ម​អំពី​ការគ្រប់គ្រង​ផលិតកម្ម​នៅ​ទីវាល និង​គុណភាព​នៅក្រោយពេល​ប្រមូល​ផល​។

​ចំពោះ​ដំណើរ​ការចុះ​ត្រួតពិនិត្យ​គុណភាព​នៅ​ទីវាល​ក្រុមការងារ​បានជ្រើសរើស​ដោយ​ចៃដន្យ​នូវ​ទីតាំង​សំណាក​ចំនួន ០៤​កន្លែង (​ទំហំ ២៥​ម៉ែត្រការ៉េ​/​សំណាក​) សម្រាប់​ស្រែ​ផលិតកម្ម​ចំនួន​០១​ហ​.​ត ដើម្បី​វាយតម្លៃ​លើ​ចំនួន​ប្រជាករ​ពូជ​លាយ ប្រភេទ​ស្មៅ និង​ជំងឺ​ហាម ឃាត់ ព្រមទាំង​កត់ត្រា​នូវ​ស្ថានភាព​ទូទៅ​នៃ​ស្រែ​ផលិតកម្ម និង​រៀបចំ​របាយការណ៍​តាម​ដំណាក់ កាល​នីមួយៗ​ផងដែរ​។

​លទ្ធផល​បាន​បង្ហាញថា ស្រែ​ផលិតកម្ម​អនុវត្តបាន​ត្រឹមត្រូវ​អនុលោម​តាម​ស្តង់ដា​សម្រាប់​ផលិតកម្ម​គ្រាប់​ពូជស្រូវ គ្មាន​ចំនួន​ប្រជាករ​ពូជ​លាយ ប្រភេទ​ស្មៅ និង​ជំងឺ​ហាម ឃាត់​លើស​កម្រិតស្តង់ដា​។ លើសពីនេះ នៅពេល​ប្រមូល​ផល​គ្រាប់​ពូជស្រូវ​រួច ក្រុមការងារ​ក៏បាន​ចុះ​ប្រមូល​សំណាក​គ្រាប់​ពូជស្រូវ​នៅតាម​ឡូ​តិ៍​នីមួយៗ​ក្នុង​ឃ្លាំង​សន្និធិ​របស់​សហគមន៍ ដែល​បាន​វេច​ខ្ចប់​ត្រឹមត្រូវ​អនុលោម​តាម​ពិធីសារ​របស់​សហគម​ន៍​ធ្វើតេស្ត​គ្រាប់ពូជ​អន្តរជាតិ​(ISTA) ដើម្បី​វិភាគ​គុណភាព​គ្រាប់​ពូជស្រូវ​នៅ​មន្ទីរពិសោធន៍ ។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ជារួម​សហគមន៍​កសិកម្ម​ជ្រៃ​បង្កើន​ផល ផលិត​គ្រាប់ពូជ​ផ្កា រំដួល​សម្រាប់​ចំណាត់ថ្នាក់​វិញ្ញាបនបត្រ​បាន​ចំនួន ២១.៥​តោន (​ទិន្នផល​ជា​មធ្យម​៤.៣​តោន​/​ហ​.​ត​) និង​បាន​ចំណាយ​លើ​ផលិតកម្ម​ចំនួន​ប្រមាណ ៣,៦​លាន​រៀល​/​ហ​.​ត​។

​ទោះបីជា​លទ្ធផល​វិភាគ​គុណភាព​គ្រាប់ពូជ​មិនទាន់​ទទួល​បានជា​ផ្លូវការ​យ៉ាងណាក្តី ក៏​សហគមន៍​បាន​វេច​ខ្ចប់​គ្រាប់ ពូជស្រូវ​បាន​ត្រឹមត្រូវ​នៅក្នុង​សំបកបាវ​ដែលមាន​ស្លាក​សញ្ញា​បញ្ជាក់​គុណភាព ត្រួតពិនិត្យ​ទៅតាម​ឡូ​តិ៍​ស្រែ​ផលិតកម្ម​នីមួយៗ​ដើម្បី​ធានា​បញ្ជាក់​ពី​ភាពត្រឹមត្រូវ និង​ទំនុកចិត្ត​ពី​អ្នកបញ្ជា​ទិញ​។

​ដោយឡែក ចំពោះ​ផលិតផល​គ្រាប់​ពូជស្រូវ​ដែល​សហគមន៍​ផលិត​រួច ភាគច្រើន​ត្រូវបាន​លក់ និង​ចែកចាយ​ជូន​សមាជិក​សហគមន៍​ផ្ទាល់ និង​សហគមន៍​កសិកម្ម​ដទៃ​ទៀត​នៅក្នុង​ខេត្ត និង​ក្រៅ​ខេត្ត មានដូចជា​ខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និង​កំពង់ធំ នៅក្នុង​តម្លៃ​មធ្យម​ពី ២ ០០០​ទៅ​២ ៥០០​រៀល​/​គ​.​ក្រ​៕​