ដោយ: មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានជួបសំណេះសំណាលជាមួយសិក្ខាកាមនគរបាលនារីក្នុងផែនការងារសន្តិសុខ ចំនួន៤០នាក់ មកពីស្នងការរដ្ឋាននគរបាលខេត្តចំនួន១២ ។
សិក្ខាកាម នគរបាល នារី ទាំងនោះគឺមកពីខេត្តប៉ៃលិន, ខេត្តស្វាយរៀង, ខេត្តព្រះវិហារ, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តមានជ័យ, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, មណ្ឌលគិរី, ខេត្តកំពង់ឆ្នាំង, ខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង ដែលចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី “ ការពង្រឹងសមត្ថភាពនគរបាលស្ត្រី”លើកទី៧ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
នៅក្នុងឱកាសជួបសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានមានប្រសាសន៍ណែនាំ ក៏ដូចជាចង្អុលបង្ហាញដល់សិក្ខាកាម ទាំងអស់ ឲ្យខិតខំប្រឹងប្រែងត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាម ដើម្បី ទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ទៅបង្កើនសមត្ថភាព ក្នុងការអនុវត្តន៍ការងារប្រចាំថ្ងៃ និងសម្រាប់ការងារទៅថ្ងៃអនាគត ។
សូមជម្រាបជូនថាវគ្គបណ្តុះបណ្តាលនេះជាវគ្គ លើកទី៧ ដែល ធ្វើ ឡើង រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ ហើយ វគ្គនេះនឹងជាវគ្គចុងក្រោយដែលរៀបចំដល់ មន្ត្រី នគរបាលនារី ទាំងអស់ នៃ ផែនការងារសន្តិសុខតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស ៕