ដោយ:គ្រញូង/បាត់ដំបង: នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍បានបញ្ជូនជនបរទេសជាជនជាតិវៀតណាមចំនួន៣នាក់(ស្រី)ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធី។
លោកឧត្តមសេនីយ៍ត្រីដាញ់ អេងប៊ុនចាន់ ស្នងការងទទួលផែនអន្តោប្រវេសន៍ខេត្តបាត់ដំបងបានឲ្យដឹងថា
ស្ត្រីទាំង០៣នាក់ ត្រូវកម្លាំងជំនាញកសាសំណុំរឿងបញ្ជូនទៅនាយកដ្ឋានជំនាញនាពេលនេះ បន្ទាប់ពីរូបគាត់បានធ្វើដំណើរឆ្លងចូលពីក្នុងទឹកដីថៃមកទឹកដីកម្ពុជាតាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបងដោយខុសច្បាប់ហើយត្រូវ បានសមត្ថកិច្ចនៅទីនោះធ្វើការពិនិត្យ និងបាន ដាក់ឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។
បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅហើយពួកគាត់មិនមានករណី Covid-19 ទេ(អវិជ្ជមាន) ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធី៕