Home ព័ត៌មានសំខាន់ៗ ចិន​ធ្វើតេស្ត...

ចិន​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​ដោយ​យក​សំណាក​តាម​រន្ធ​គូទ ព្រោះ​វា​…

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​ចិន​បាន​ចាប់ផ្តើម​ប្រើ​វិធី​យក​សំណាក​តាម​រន្ធ​គូទ​ដើម្បី​ធ្វើតេស្តិ៍​លើ​ជនដែលខ្លួន​គិត​ថា​ប្រ​ឈ​ម​ខ្ពស់​នឹង​ជំងឺ​កូវី​ដ​១៩ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ នៅពេល​​អ្នក​ប្រើ​បណ្តាញ​សង្គម​និង​អ្នកដំណើរ​ហាក់​បង្ហាញ​អារម្មណ៍​មិន​ស្រួល​ចំពោះ​វិធី​យក​សំណាក​នេះ តែ​ក្រុម​គ្រូពេទ្យ​អះអាងថា វិធី​នេះ​មាន​ប្រសិទ្ធភាព​ជាង​ការយក​សំណាក់​ចេញ​ពី​មាត់ ឬ​ច្រមុះ​ក្នុង​ការរក​​វីរុស​កូរ៉ូណា​។​

​ទូរទស្សន៍​CCTV បាន​និយាយថា បុគ្គលិក​វេជ្ជសាស្ត្រ​បាន​យក​សំណាក​ពី​រន្ធ​គូទ​សំរាប់​អ្នកស្រុក​ក្នុង​សង្កាត់​ដែល​កើត​មាន​កូវី​ដ​១៩​នៅ​ក្រុង​ប៉េកាំង​កាលពី​សប្តាហ៍​មុន ហើយ​អ្នក​នៅ​តាម​កន្លែង​ធ្វើ​ចត្តា​ឡី​​ស័ក​ក៏​ត្រូវបាន​ពិនិត្យ​រក​វីរុស​ដូច្នេះ​ដែរ​។​

​ការឆ្លង​ជា​ចង្កោម​តូចៗ​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ បាន​នាំអោយ​ទីក្រុង​ជា​ច្រើន​នៅ​ចិន​ខាងជើង​បិទ​ខ្ទប់ និង​បង្ខំ​អោយ​អាជ្ញាធរ​ធ្វើតេស្តិ៍​រក​វីរុស​ទ្រង់ទ្រាយ​ធំ តែ​ភាគច្រើន​ធ្វើតេស្តិ៍​ដោយ​យកសំ​ណាកពី​​មាត់ និង​ច្រមុះ​។​

​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​៥៤​នាក់ ទាប​ជាង​ម្សិលមិញ​ដែលមាន​៧៥​ករណី​។​

​លី តុង​ហ្សេ​ង វេជ្ជបណ្ឌិត​ជាន់ខ្ពស់​នៅ​មន្ទីរពេទ្យ​យូ​អាន​ក្នុង​ក្រុង​ប៉េកាំ​ង​បាន​ប្រាប់​CCTV​ថា វិធីសាស្ត្រ​យក​សំណាក​តាម​រន្ធ​គូទ​អាច​បង្កើន​អត្រា​រកឃើញ​វីរុស ដោយសារ​តែ​វីរុស​វា​នៅក្នុង​រន្ធ​គូទ​យូរ​ជាង​​នៅក្នុង​ផ្លូវដង្ហើម​។​

​តែ​បណ្តា​អ្នក​ប្រើ​បណ្តាញ​សង្គម​Weibo របស់​ចិន​បាន​ប្រតិកម្ម​ចំពោះ​វិធីសាស្ត្រ​នេះ ជាមួយនឹង​អារម្មណ៍​រអើល​និង​គួរអោយ​ចង់​សើច​។​

​អ្នក​ប្រើ​បណ្តាញ​សង្គម​ម្នាក់​បាន​សរសេរ​បង្ហោះ​ថា «​សំណាង ខ្ញុំ​ចេះ​វិល​មក​ចិន​បាន​លឿន​» នៅពេល​ម្នាក់ទៀត​សរសេរថា​« ហានិភ័យ​ទាប តែ​មហា​អាម៉ាស់​»​។​

​ទោះជា​យ៉ាងណា​CCTV កាលពី​ថ្ងៃអាទិត្យ​ទី​២៤​មករា បាន​និយាយថា ការយក​សំណាក​តាម​គូទ​នឹង​មិន​ត្រូវ​ប្រើ​ជាទូទៅ​ដូច​វិធីសាស្ត្រ​ផ្សេង​ទៀត​ទេ ព្រោះ​តាម​បច្ចេកទេស​វា​មិន​បង្ក​ភាពងាយស្រួល​៕

​វិធីសាស្ត្រ​យក​សំណាក​តាម​រន្ធ​គូទ​អាច​បង្កើន​អត្រា​រកឃើញ​វីរុស តែ​មិន​ត្រូវបាន​អនុវត្ត​ទូទៅ​ទេ​

​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​៥៤​នាក់ ទាប​ជាង​ម្សិលមិញ​ដែលមាន​៧៥​ករណី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular