Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​មនុ...

ឃាត់ខ្លួន​មនុស្ស​០៨​នាក់ និង​វត្ថុតាង​មូ​យ​ចំនួន នៅ​សង្វៀន​ជល់​មាន់ស្រុក​សង្កែ​

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ កាលពី​រសៀល​ថ្ងៃទី​២៧ ខែ មករា ឆ្នាំ​២០២១ នៅ ចំណុច​វាលស្រែ ស្ថិត​ក្នុងភូមិ ព្រៃ​ស្វាយ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ​ខេត្តបាត់ដំបង មាន​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ល្បែងស៊ីសង​(​ភ្នាល់ ជល់​មាន់​) ០១​ករណី ដោយបាន​នាំខ្លួន​មនុស្ស​០៨ នាក់ មកកាន់​ស្នងការដ្ឋាន ព្រមទាំង​ដកហូត​ត្ថុ​តាង​មួយចំនួន រួមមាន ៖

-​សង្វៀន​សម្រាប់​ជល់​មាន់ ចំនួន ០២
– មាន់​ជល់ ២ ក្បាល
– ស៊ុម​សម្រាប់​ក្រុងមាន់ ចំនួន ០៣
– ឆ្នាំង​ដាំទឹក​សម្រាប់​ស្អំ​មាន់​ជល់​ចំនួន​០១
– ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ជល់​ចំនួន​០១
– ម៉ូតូ ចំនួន ១១ គ្រឿង

​នៅពេលនេះ​សមត្ថកិច្ច​នៃ​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular