Home កីឡា ខ្សែការពារ សឺ...

ខ្សែការពារ សឺ​ជី​អូ រី​ហ្គីល​ឡិន របស់ Spurs ប្រឈម​នៅក្រៅ​ការប្រកួត ៣ សប្តាហ៍​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ខ្សែការពារ សឺ​ជី​អូ រី​ហ្គីល​ឡិន របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham ទំនង​ត្រូវ​អវត្តមាន​រយៈពេល ៣ សប្តាហ៍​ដោយ​សារ​របួស​សាច់ដុំ​។​

​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​នឹង​ត្រូវ​ខកខាន​ការប្រកួត​នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទល់នឹង​ក្រុម​ហង្ស​ក្រហម Liverpool ក៏ដូចជា​ជំនួប​ដ៏​តានតឹង​ជាមួយ​ក្រុម​តោ​ខៀវ Chelsea និង​ក្រុម​មេឃ​ខៀវ Manchester City ។​

​វា​អាច​ធ្វើឱ្យ​លោក ចូសេ ម៉ូ​រី​ញ៉ូ រង​សម្ពាធ​ខ្លាំង​សម្រាប់​ការប្រកួត​ជាមួយ Liverpool ខណៈ​ដែល​កីឡា​ករបិន ដេវីស ក៏​សង្ស័យ​អវត្តមាន​ផងដែរ​ក្រោយ​ដើរ​ប៉ាំង​ខ្ញើក​ក្នុង​ជ័យជម្នះ​លើ Wycombe ក្នុង FA Cup កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​ម៉ូ​រី​ញ៉ូ​បាន​រអ៊ូ​អំពី​បញ្ហា​របួស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​របស់គាត់ ប៉ុន្តែ​មិន​បញ្ចេញ​អត្តសញ្ញាណ​កីឡាករ​ណា​ខ្លះ​ទៀត​ទេ ដែលរ​បួស​។​

​នៅពេល​សួរ​អំពី​លទ្ធភាព​លេង​បាន​ឬ​អត់​រប​ស់បិន​ដេវី​ស​និង​ម៉ាត់ ដូ​ហឺ​តទី គាត់​បាន​និយាយថា “​មែន​ហើយ យើង​មាន​បញ្ហា​ច្រើន​ជាង​អ្វីដែល​ខ្ញុំ​មិន​ចង់​ចែករំលែក​ឱ្យដឹង​។ យើង​ត្រូវ​ចាំ​មើល​ស្អែក ប៉ុន្តែ​យើង​មាន​បញ្ហា​ច្រើន​ជាង​នេះ​ទៀត​”៕

​សឺ​ជី​អូ រី​ហ្គីល​ឡិន អាច​អវត្តមាន ៣ សប្តាហ៍ ដោយសារ​របួស​សាច់ដុំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular