ខ្សែការពារ សឺជីអូ រីហ្គីលឡិន របស់ក្រុមមាន់ខ្នាយមាស Tottenham នឹងត្រូវខកខានការប្រកួតនារាត្រីថ្ងៃព្រហស្បតិ៍នេះទល់នឹងក្រុមហង្សក្រហម Liverpool ក៏ដូចជាជំនួបដ៏តានតឹងជាមួយក្រុមតោខៀវ Chelsea និងក្រុមមេឃខៀវ Manchester City ដោយសាររបួសសាច់ដុំ។
