ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្រុមកីឡាករ ចំនួន ៦ក្រុម បានចូលរួមប្រកួតកីឡា បាល់ទះមិត្តភាព សាមគ្គីភាព ដើម្បីអបអរសាទរនូវការដោះស្រាយចប់ នៃទំនាស់ដីធ្លីដ៏រ៉ាំរៃ នៅចំណុចបឹងជង្រុក និងតំបន់ ៦៧១ ស្រុកម៉ាឡៃ។ ក្រុមប្រកួតបាល់ទះនេះ បានប្រព្រឹត្តទៅ នៅតារាងថ្មី នាតំបន់ទំនាស់ដីធ្លី ចំណុចបឹងជង្រុក និងចំណុច ៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ។
លោក ប៉ាន់ ខែមប៊ុនថន នាយរងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះដោះស្រាយទំនាស់ដីធ្លី នៅចំណុចបឹងជង្រុក និងចំណុច ៦៧១ ម៉ាឡៃ បានអោយដឹងថាៈ ការប្រកួតកីឡាបាល់ទះ មិត្តភា ១ លើកទៀត នេះ មានចំនួន ៦ ក្រុម ដែលត្រូវប្រកួតដណ្តើម ពានរង្វាន់ ដែលរួមមានៈ ១.កម្លាំងកងរាជ អាវុធហត្ថខេត្ត ប្រកួតជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោក ។ ២. កម្លាំងអធិការ ដ្ឋាននគរាបល ស្រុកម៉ាឡៃ ប្រកួតជាមួយកម្លាំងស៊ីម៉ាក់ ដែលបោសសម្អាតមីននៅបឹង ជង្រុក។ ៣.កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ប្រកួតជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ ។ ៤.ក្រុមការងារបឹងជង្រុក ប្រកួតជាមួយកម្លាំងនគរបាលការពារព្រំដែន គោក។ ៥.កម្លាំងស្នងការដ្ឋាន នគរបាលខេត្ត ប្រកួតជាមួយកម្លាំងកងឯកភាព កម្ចាត់មីន (ស៊ីម៉ាក់) ។ ៦.ក្រុមការងារបឹងជង្រុក ប្រកួតជាមួយកម្លាំង កងរាជអាវុធហត្ថខេត្ត។ ពោលគឺប្រកួតវិលជុំ និងជម្រើសក្រុមឈ្នះ ប្រកួតនឹងក្រុមឈ្នះហើយឈានទៅប្រកួត ផ្តាច់ព្រ័ត្ត ។
លោកបានបន្តថាៈ ការប្រកួតកីឡាបាល់ទៈ លើកនេះ គឺដើម្បីជាមិត្តភាពដើម្បីអបអរសាទរ នឹងលទ្ធផល ដំណោះស្រាយឈ្នះ ឈ្នះ លើទំនាស់ដីធ្លី តំបន់បឹងជង្រុក និង ៦៧១ ក្រោយពីមានជម្លោះដ៏រុំារៃ អស់រយៈពេល ១០ ឆ្នាំ កន្លងទៅនេះ។ ជាងនេះទៅទៀត តំបន់នេះ ក៏ត្រូវបានរៀបចំ ជាតំបន់អភិវឌ្ឍន៍ឈ្នះ ឈ្នះ តេជោ បឹងជង្រុក-៦៧១ ម៉ាឡៃ ពោលគឺអោយទៅជាភូមិមួយ មានការរីកចម្រើន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២ បណ្តាក្រុមកីឡាករបាល់ទះ ខាងលើ បានរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ បែបនេះម្តងហើយ ដោយធ្វើនៅក្រុងប៉ោយប៉ែត ក្នុងបំណងដើម្បីអបអរសារទរ ថ្ងៃជ័យជំនះ ៧ មករា ។
អ្នករៀបចំការប្រកួត បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្ត ស្រុក អ្នកពាក់ព័ន្ធ និងសប្បុរសជន ដែលបានសហការរៀបចំ ឧបត្ថម្ភពានរង្វាន់ ប្រាក់រលើកទឹកចិត្ត ដល់កីឡាករ ក៏ដូចជាចាត់ចែងអាហារ និងភេសជ្ជៈសាមគ្គី៕/V-PC