Home ព័ត៌មានអន្តរជាតិ វៀតណាម​រាយការ...

វៀតណាម​រាយការណ៍​ការ​ឆ្លងកូវី​ដ​១៩​នៅក្នុង​ស្រុក​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​២​ខែ​មកនេះ​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​ក្រសួង​សុខាភិបាល​វៀត​ណា​ម​នៅថ្ងៃនេះ បាន​រាយការណ៍​ការ​ឆ្លងកូវី​ដ​១៩​ថ្មី​លើ​មនុស្ស​២​នាក់ ដែល​ជា​ករណី​ឆ្លង​នៅក្នុង​ស្រុក​ជា​លើកដំបូង​ចាប់តាំងពី​ដើម​ខែ​ធ្នូ​ឆ្នាំ​មុន​មក​។​

​អ្នកជំងឺ​ស្រី​ម្នាក់ ជា​កម្មករ​នៅ​រោងចក្រ​មួយ​ស្ថិតនៅក្នុង​ខេត្ត​ហាយ ឌឿ​ង ។​គាត់​បាន​ប៉ះពាល់​ស្ត្រី​វៀតណាម​ម្នាក់ទៀត ដែល​ត្រូវ​បាន​ធ្វើតេស្តិ៍​ឃើញកូ​វីដ​១៩​បន្ទាប់ពី​មក​ពី​ក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​។​

​អ្នក​ឆ្លង​ក្នុងស្រុក​ទី​២ ជា​កម្មករ​ប្រុស​នៅ​អាកាសយានដ្ឋាន​ខេត្ត ក្វា​ង និ​ញ ។​បុរស​នេះ​បាន​ទៅ​ពេទ្យ​ពិនិត្យ ក្រោយ​ក្តៅខ្លួន ក្អក​និង​ឈឺ​បំពង់ក​។​

​គិត​ត្រឹម​ថ្ងៃ​២៨​មករា​នេះ វៀតណាម​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណាសរុប​១.៥៥៣​នាក់ រួមមាន​៣៥​នាក់​ស្លាប់​ដោយកូវី​ដ​១៩៕

​បុគ្គលិក​វេជ្ជសាស្ត្រ បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​សង្កាត់​មួយ​ក្នុង​ខេត្ត​ក្វាង និ​ញ កន្លែង​ដែល​មនុស្ស​ម្នាក់​ត្រូវបាន​រកឃើញ​ថា​ឆ្លង​វីរុស​កូរ៉ូណា​កាលពី​ថ្ងៃ​២៧​មករា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular