ករណីពលរដ្ឋម្ចាស់ដី ប្តឹងក្រុមហ៊ុនរឿងដី ២០.០០០ ម៉ែត្រក្រឡានោះ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងរដ្ឋបាលខេត្តបន្ទាយ មានជ័យ បានសម្រេចពិនិត្យ ដោះស្រាយ ដោយស្រាវជ្រាវលើករណីបណ្តឹង របស់ ឈ្មោះ កែវ សារ៉ាឌី ប្តឹងក្រុមហ៊ុនស៊ីង ស៊ីនួន និងបក្ខពួក ដែលបានសមគំនិតគ្នា រំលោភយក ហើយពុះដីឡូត៍លក់ អោយឈ្មួញនូវដី ទំហំ ២០.០០០ ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅភូមិ អូរឬស្សី ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ បច្ចុប្បន្ន ភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
