Home ព័ត៌មានជាតិ សន្តិសុខ យុវជន​ម្នាក់ ...

យុវជន​ម្នាក់ បើក​ម៉ូតូ បុក​ពីក្រោយ​រថយន្ត បណ្តាលឱ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ

ដោយៈ អង្គរតូច / សៀមរាបៈ យុវជន​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ ដោយសារ​យុវជន​នោះ បាន​បើក​ម៉ូតូ បុក​ពីក្រោយ​រថយន្ត ពេញទំហឹង​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៦ និង​៤០​នាទី យប់ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​មុខ សាលាឃុំ​ស្រ​ណា​ល ស្ថិតនៅ​ភូមិ​គំរូ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​មន្ត្រីនគរបាល ស្រុក​ក្រឡាញ់ បានអោយដឹងថាៈ គ្រោះថ្នាក់​នេះ​កើតឡើង រវាង​ម៉ូតូ និង​រថយន្ត មិន​ស្គាល់​ភិនភាគ​។ ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០១៧ ពាក់​ស្លាក​លេខ សៀមរាប 1X4815 បើកបរ​ដោយ​ឈ្មោះ ហ៊ីង គឹម​ហាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តា​ដែក ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅ ពី​ខាងកើត ទៅខាង​លិច ហើយ​បាន​បុក​ពីក្រោយ​រថយន្ត មិន​ស្គាល់​ម៉ាក ក្នុងទិសដៅ​ស្របគ្នា បណ្តាលឱ្យ​យុវជន​នោះ បាន​ស្លាប់​នៅនឹងកន្លែង​។ ក្រោយពេល កើតហេតុ កំលាំង​នគរបាល​ចរាចរណ៍​ស្រុក បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ប្រមូល​វត្ថុតាង ម៉ូតូ​យក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular