នាយ​អធិការដ្ឋាន ជលផល​សមុទ្រ ក្លាយជា​ប្រធាន​រដ្ឋបាល​ជលផល​

​ដោយៈ ប​.​ខុន / ភ្នំពេញៈ នាយ​អធិការដ្ឋាន ជលផល​សមុទ្រ ត្រូវបានតែងតាំង​មុខតំណែង ជា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក ជា​ប្រធាន​រដ្ឋបាល​ជលផល មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ លេខាធិការ ជំនួស​លោក អេង ជា​សាន ដែល​បាន​ឡើង​ឋានៈ ជា​អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​លោក ពុំ សុថា ដែល​គេ​ស្គាល់​ថា នាយ​អធិការដ្ឋាន ជលផល​សមុទ្រ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមាន​ភូមិ ជាតិ សាសនា រ​ក្ខ​តខ​ត្តិ​យា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រ ធ​រា មហាក្សត្រ​ខេមរា​ជ នា​សមូ​ហោ​តាស​កម្ពុជា ឯករាជ​រដ្ឋ​បូរ​ណ​សន្តិ​សុ​ភម​ង្គ​លា សិរី​វិ​បុ​លា​ខេមរា​ស្រី​ពិ​រាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ត្រាស់បង្គាប់ តែងតាំង​មុខ តំណែង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល មាន​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ​។​

​ព្រះរាជ្យក្រឹត្យ​លិខិត​នស​/ រតក​/០១២១ / ០៧៨ ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០២១ នេះ ក៏បាន​ត្រាស់បង្គាប់ តែងតាំង​មុខតំណែង​លោក អេង ជា​សាន ដែលជា ប្រតិភូ​រាជ​រដ្ឋា ភិ​បាល ទទួលបន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល ទៅជា​អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular