Home ព័ត៌មានជាតិ សន្តិសុខ ផ្ទះ​ឈើ​ប្រក់...

ផ្ទះ​ឈើ​ប្រក់​ក្បឿង មួយ​ខ្នង ត្រូវ​ឆេះ​ម៉ត់ ខណៈពេល​ម្ចាស់ កំពុង​លង់លក់​នឹង​ដំណេក

ដោយៈ តាកែវ / តាកែវៈ ផ្ទះ​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង មាន​ទំហំ ៤​ម៉ែត្រ គុណ​នឹង ៥​ម៉ែត្រ ត្រូវបាន​ភ្លើង​ឆេះ​អស់ គ្មាន​សល់ បង្ករ​ការភ្ញាក់ផ្អើលទាំងយប់ ។​

​ហេតុការណ៍​អគ្គិភ័យ​នេះ បានកើត​ឡើង នៅ​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោងជាង ១១ ស្ថិតនៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ​។​

​ម្ចាស់ផ្ទះ​ឈ្មោះ ស្រូ​យ ភឿន អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អឹម ឃឿន អាយុ ៤០​ឆ្នាំ ។ ម្ចាស់ផ្ទះ ឈ្មោះ ស្រូ​យ ភឿន បាន​រៀបរាប់ថាៈ ពេល​ពួកគេ បាន​កំពុង​លង់លក់​នឹង​ដំណេក ក៏​កើតមាន​អគ្គិភ័យ ដែល​ករណីនេះ អាច​បណ្តាលមកពី ឆ្លង​ចរន្តអគ្គិសនី​ក្នុងផ្ទះ​។ គាត់​បាន បន្តថាៈ ចំពោះ​ការខាតបង់ ក្រៅពី​ផ្ទះមួយ​ខ្នង នៅមាន​ទ្រព្យសម្បត្តិ​សរុប​ជា​ប្រាក់​ប្រហែល ជា ១.៥០០.០០០ រៀល ។​

​លោក យ៉ុ​ន ប៊ុន​យ៉ុង អធិការនគរបាល​ស្រុក​អង្គរ​បូរី បាន​ឲ្យ​ដឹង​ដែរ​ថាៈ ក្រោយ​ទទួលបាន ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​ផ្នែក ពន្លត់​អគ្គិភ័យ របស់​អធិការដ្ឋាន នគរបាល ស្រុក​អង្គរ​បូរី សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ព្រែក​ផ្ទោល រួមជាមួយ​ប្រជា ការពារ​ភូមិ និង​ប្រជាពលរដ្ឋ​ក្បែរៗ​នោះ បានចេញ​ជួយ អន្តរាគមន៍ ក្នុងនោះ​កម្លាំង​បាន ប្រើប្រាស់​ទឹក អស់​ចំនួន ២ ឡាន ទើប​អគ្គិភ័យ​ខាងលើ រលត់​ជា​ស្ថាពរ​មិន​ឆេះ​ឆ្លង រាលដាល ដល់ផ្ទះ​ក្បែរ​ខាង ដោយ​ប្រើពេល មួយ​ម៉ោង​កន្លះ ក្នុងការ​ទប់ស្កាត់​ហេតុការណ៍ អគ្គិភ័យ​នេះ​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular