អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ចុះ​ចែក​វិញ្ញាបនបត្រ សម្គាល់​អចលនវត្ថុ ជូន​ពលរដ្ឋ​ក្នុង​សង្កាត់ ទួល​សង្កែ​ទី​២

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ លោក ជា ពិសី អភិបាល ខណ្ឌ​ប្ញ​ស្សី​កែវ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ឃួ​ង ស្រេង អភិបាល​រាជ ធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ សម្គាល់​អចលនវត្ថុ ចំនួន ១.២៣៥ ប័ណ្ណ (១.២៣៥ ក្បាលដី​) ស្ថិតនៅ​ក្នុងភូមិ​កោះអណ្តែត ភូមិ​ពោងពាយ និង​ភូមិ​បឹងរាំង សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ​។​

​ក្នុងឱកាស​នោះ លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បានលើកឡើង​ថាៈ បងប្អូន ត្រូវ​ចងចាំ​ថា វិញ្ញាបនបត្រ សម្គាល់​អចលនវត្ថុ ជា​ទ្រព្យសម្បត្តិ ដ៏​មានតម្លៃ​របស់​បងប្អូន ទៅ​អនាគត ហើយ​អាច​ចែកជា​កេរ ដល់​កូនចៅ​បន្តទៀត​បាន ដូច្នេះ​ត្រូវ​ថែរក្សា​វា ឱ្យបាន​គង់​វង់​។​

​ក្នុង​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ប្រធាន​-​អនុប្រធាន​ការិយាល័យ ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ខណ្ឌ ចៅសង្កាត់ ព្រមទាំង​ប្រជាពលរដ្ឋ សរុប​ប្រមាណ ២៥០ នាក់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular