កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក ជា ពិសី អភិបាល ខណ្ឌប្ញស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុ ចំនួន ១.២៣៥ ប័ណ្ណ (១.២៣៥ ក្បាលដី) ស្ថិតនៅក្នុងភូមិកោះអណ្តែត ភូមិពោងពាយ និងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។
