Home ព័ត៌មានជាតិ សង្គម សិស្ស​និស្សិត...

សិស្ស​និស្សិត​ដែល​ជាប់​បាក់​ឌុប​ឆ្នាំនេះ នឹង​ទទួលបាន​ការបញ្ជា​ក់ស​ញ្ញាប​ត្រ ដោយ​មិន​យកប្រាក់​ក្នុង​រយៈពេល​៦០​ថ្ងៃ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: អាជ្ញាធរ​ខណ្ឌទួលគោក និង​ផ្ដល់​សេវា​នៃ​ការបញ្ជាក់​សញ្ញាបត្រ​បាក់​ឌុប​ជូន​ដល់​ប្អូនៗ សិស្ស​និស្សិត​ដែល​ត្រៀម​នឹង​ប្រលង​ចូល​មហាវិទ្យាល័យ​នានា ដោយ​មិន​យកប្រាក់ ក្នុង​រយៈពេល​៦០​ថ្ងៃ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី ពួកគាត់​ទទួលបាន​សញ្ញាប័ត្រ​បាក់​ឌុប​រហូតដល់​ថ្ងៃទី​៣១ ខែ​មិនា​ឆ្នាំ​២០២១ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ប្អូនៗ សិស្សានុសិស្ស​ដែល​បាន​ជាប់​បាក់​ឌុប​ក្នុងដំណាក់កាល​កូ​វីដ​-១៩​នេះ​។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទូក​គោក ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក​អាណត្តិ​ទី​៣ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា​ឆ្នាំ​២០២១​នេះ នៅ​សាលាខណ្ឌ​ទួលគោក ក្រោម​វត្តមាន លោក​ម៉ែន សិរី​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​។​

​លោក ឯក ឃុន​ដឿ​ន បាន​លើកឡើងថា​៖ អនុវត្តតាម​ដីកា​សម្រេច​របស់​ក្រសួងមហាផ្ទៃ លោក​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ របស់​រដ្ឋបាល​ខណ្ឌទួលគោក​ត្រូវ​ចុះ​ស្រង់ ស្ថិតិ​ប្រជាពលរដ្ឋ​ពិសេសៗ សិស្សានុសិស្ស​ដែល​បាន​ជាប់​បាក់​ឌុប​នៅ​ឆ្នាំនេះ ដើម្បី​យើង​គ្រប់គ្រង ស្ថិតិ​ឲ្យ​បានច្បាស់លាស់ ក្នុង​ការផ្ដល់សេវា នៃ​ការបញ្ជាក់​សញ្ញាបត្រ​បាក់​ឌុប​ជូន​ពួកគាត់​ដោយ​មិន​គិត​ប្រាក់ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ពេលដែល​ពួកគាត់​ទទួលបាន​សញ្ញាប័ត្រ​បាក់​ឌុប​រហូតដល់​ថ្ងៃទី​៣១ ខែ​មិនា​ឆ្នាំ​២០២១​។ នេះ​ជាការ​លើកទឹកចិត្ត​ដល់​ប្អូន​សិស្ស និស្សិត​ទាំងអស់​ក្នុងដំណាក់កាល​ដែល ប្រទេស​កម្ពុជា​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩​។​

​លោក ឯក ឃុន​ដឿ​ន ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ ចំពោះ​ប្អូនៗ ដែល​ត្រូវ​បញ្ជាក់​សញ្ញាបត្រ មិន​យកប្រាក់​នេះ គឺធ្វើឡើង​ចំពោះ​ប្អូនៗ ដែល​ស្នាក់នៅ​រៀនសូត្រ​នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក និង​សិស្សានុសិស្ស​ដែល​រៀន​នៅ​សាលា​ដែលមាន​មូលដ្ឋាន​ខណ្ឌទួលគោក​។​

​ជាមួយគ្នា​នោះដែរ លោក ម៉ែន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក​បាន​បញ្ជាក់​ផងដែរ​ថា​៖ ការបញ្ជាក់​ខាងលើនេះ គឺ​ដើម្បីឱ្យ​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​ខណ្ឌទួលគោក មាន​ជា​មូលដ្ឋាន​ក្នុងការ​ធ្វើការ​នៃ​ការផ្ដល់សេវា​កម្មនេះ ជូន​ទៅដល់​ប្អូនៗ សិស្សានុសិស្ស​ដែល​ទើប​ជាប់​បាក់​ឌុប ដោយ​ស្វ័យប្រវត្តិ ដោយ​មិន​គិតថ្លៃ​ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។ នេះ​ជាការ​លើកទឹកចិត្ត​មួយ​ដ៏​ធំ​មួយ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងដំណាក់កាល​ប្រទេស​កម្ពុជា ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular