មិនតិចទេ! បញ្ញើ​ថ្នាំញៀន​ជិត​បួន​គីឡូ​នាំទៅដល់​ឃុំខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់​

1014
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៨​នេះ​បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់​ក្រោម​ការចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ។​

ស្ត្រី​រង​ការ​ចោទ​ឈ្មោះ​ឈី​ស៊ីថន​អាយុ​៣០​ឆ្នាំ​

ស្ត្រី​រង​ការ​ចោទ​ឈ្មោះ​ឈី​ស៊ីថន​អាយុ​៣០​ឆ្នាំ​។​នាង​ត្រូវបាន​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ចាប់បញ្ជូន​មកា​ន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣​មេសា​ក្រោយពី​ឃាត់ខ្លួន​នៅ​ចំណុច​ស្ថានីយ​ប្រៃសណីយ៍​ជាមួយនិង​កញ្ចប់​បញ្ញើរ​ពី​ប្រទេស​ប៊ែ​ល​ស៊ិ​ក​ជា​ថ្នាំញៀន​ទំងន់​៣ ៤០០​ក្រាម ។​

ក្រោយ​ការសាកសួរ​ជនសង្ស័យ​ព្រះរាជអាជ្ញា​អម​តុលាការ​បានសម្រេច​ចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន តាម​មាត្រា​៤០​នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូនទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

គួរ​បញ្ជាក់ថា សមត្ថកិច្ច​ចម្រុះ នៃ អនុគណៈកម្មការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​តាម​បញ្ញើ​ប្រៃសណីយ៍​ដោយមាន ការសំរបសំរួល​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ត្រួត​ពិនិត្យ ស៊ើបអង្កេត​លើ​កញ្ចប់​បញ្ញើ​មិន​ប្រក្រតី​ដែល​ផ្ញើ​មកពី​ប្រទេស​ប៊ែ​ល​ស៊ិ​ក​ចូលមក​កម្ពុជា​ហើយ​មាន​អ្នក​ទទួល​ជា​ជនជាតិខ្មែរ​ម្នាក់​ជា​អ្នកទទួល​កញ្ចប់​បញ្ញើ​នោះ​។​ពេលនោះ​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​វត្ថុ​សារធាតុ​ញៀន​ប្រភេទ​អិ​ច​ស្តា​ស៊ី​គ្រាប់​(MDMA)​ទម្ងន់​សរុប ៣៤០០ ក្រាម ៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម