ដោយ: បាយ័ន / សៀមរាប: នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅយោធភូមិភាគទី៤ មានរៀបចំបើកសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាពរវាង អង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល នៅទិសយោធភូមិភាគទី៤ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
