Home ព័ត៌មានជាតិ សង្គម សកម្មភាព​បោះប...

សកម្មភាព​បោះបង្គោល​កំណត់​ព្រំដី​នៅ​ប្រាសាទ​ដងទង់ ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​

​ដោយ​: បាយ័ន / ព្រះវិហារ​: នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​សហការ​ជាមួយ​លោក​មេភូមិ​កោះ​កេរ និង​ប្រជាពលរដ្ឋ បាន​ចុះ​បោះបង្គោល​កំណត់​ព្រំប្រទល់​ដី​នៅ​ប្រាសាទ​ដងទង់ ស្ថិតនៅ​ក្នុងភូមិ​កោះ​កេរ​។​

​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បានបញ្ជាក់​ថា មន្ត្រី​នាយកដ្ឋាន​បរិស្ថាន ព្រៃឈើ និង​ទឹក នាយកដ្ឋាន​នគរូបនីយកម្ម​អភិវឌ្ឍន៍​តំបន់​ប្រាសាទព្រះវិហារ និង​ប្រជាសាស្ត្រ នាយកដ្ឋាន​រមណីយដ្ឋាន និង​បុរាណវិទ្យា សន្តិសុខ​អភិរក្ស​នៃ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ សហការ​ជាមួយ​លោក​មេភូមិ​កោះ​កេរ និង​ប្រជាពលរដ្ឋ បាន​ចុះ​បោះបង្គោល​កំណត់​ព្រំប្រទល់​ដី​នៅ​ប្រាសាទ​ដងទង់ ស្ថិតនៅ​ក្នុងភូមិ​កោះ​កេរ​។

​អាជ្ញាធរ​ព្រះវិហារ បាន​បន្តថា មុននឹង​ចុះ​បោះបង្គោល​កំណត់​ព្រំ ក្រុមការងារ​បាន​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ ដែលមាន​ដី​ជាប់​ព្រំប្រទល់​ប្រាសាទ​ដងទង់​ថា រវាង​ព្រំប្រទល់​ដី​ប្រជាពលរដ្ឋ និង​ដី​ប្រាសាទ​នេះ ក្រុមការងារ​បាន​ចុះសម្រង់​ទិន្នន័យ​ចុះបញ្ជី​ក្បាលដី​រួចមកហើយ​កាលពី​ឆ្នាំ​២០១៧ ថ្ងៃនេះ​ក្រុមការងារ​មក​ដាំ​បង្គោល ដើម្បីឱ្យ​ប្រជាពលរដ្ឋ​យល់​កាន់តែច្បាស់​ជាង​មុន​ថែមទៀត​។ ក្រោយពី​ការពន្យល់​របស់​ក្រុមការងារ​រួច លោក​មេភូមិ និង​ប្រជាពលរដ្ឋ​បាន​សហការគ្នា​បោះបង្គោល​ព្រំ​បាន​ចំនួន​០៧ ដោយ​រលូន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular